website_news:2019131206

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ជំនាញសម្រាប់ផ្តល់សេវាប្រកបដោយគុណភាពដល់អ្នកផ្តល់សេវាជួរមុខ

https://www.facebook.com/deputygovernoryousophear/ December 11 at 3:31 PM •

ព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសម្រាប់ផ្តល់សេវាប្រកបដោយគុណភាពដល់អ្នកផ្តល់សេវាជួរមុខ ដល់ជនរងគ្រោះនិងជនងាយរងគ្រោះជាស្រ្តី ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយអង្គការ UN WOMEN ក្រោមគម្រោងស្តីពី កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ (Safe and Fair) និងធ្វើការបណ្តុះបណ្តាលដល់មន្រ្តីក្រសួងកិច្ចការនារិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងខេត្តចំនួន០៥ រួមមានខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដែលមានមន្រ្តីមកពីរដ្ឋបាលសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនផងដែរ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងរយៈពេល០៣ថ្ងៃ (១១-១៣ ខែធ្នូ ឆ្នាំ២០១៩) នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីស្វែងយល់ពីបទពិសោធន៍នៃការរងគ្រោះដោយអំពើហិង្សា ការលើកកម្ពស់ជំនាញប្រាស្រ័យទាក់ទងរបស់អ្នកផ្តល់សេវាជួរមុខ ក្នុងការគាំទ្រចិត្តសង្គមដល់ពលករ ទេសន្តរប្រវេសន៍ជាស្រ្តី និងការបង្កើនសមត្ថភាពរបស់អ្នកផ្តល់សេវាជួរមុខក្នុងការគ្រប់គ្រងករណី ការសម្របសម្រួល បញ្ជូន ប្រមូលទិន្នន័យ និងការរាយកាណ៍។ វគ្គបណ្តុះបណ្តាលនេះ ជាគុណប្រយោជន៍ និងជាឱកាសក្នុងការចូលរួមពិភាក្សាជាក្រុម ពិភាក្សាលើករណីសិក្សាជាច្រើន ក្នុងការផ្លាស់ប្តូរ ការចែករំលែកបទពិសោធន៍ ដែលអាចធ្វើការឆ្លុះបញ្ចាំងលើសមត្ថភាព ដែលបានប្រើប្រាស់នាពេលកន្លងមក ហើយអាចធ្វើការកែលម្អរបន្ថែមទៀត លើចំណុចខ្វះខាតក្នុងការផ្តល់សេវាជួយជនរងគ្រោះឲ្យបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់។ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីគឺអាចធ្វើទៅបានតាមរយៈការឆ្លើយតប ជាពហុវិស័យទាមទារ ឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ពន្ធ័ រួមទាំងស្រ្តីខ្លួនឯងផងដែរ។

website_news/2019131206.txt · Last modified: 2019/12/13 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki