website_news:2019140103

ក្រុមទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ បានចុះទៅជួយដោះស្រាយបញ្ហាជូនពលករ ករណីក្រុមហ៊ុនមិនបើកប្រាក់ឈ្នួលជូនពួកគាត់

https://www.facebook.com/ ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ January 12 at 11:54 AM •

ខេត្តសមុទ្រប្រាកាន ប្រទេសថៃ៖ កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ក្រុមទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ សហការជាមួយមន្ត្រីការិយាល័យសុខមាលភាពនិងគាំពារពលករខេត្តសមុទ្រប្រាកាន បានចុះទៅជួបពលករខ្មែរ ចំនួនប្រហែល ៤០នាក់ នៅការដ្ឋានសំណង់មួយកន្លែងរបស់ក្រុមហ៊ុនសំណង់ Natural Thai Location Co.,Ltd ដែលស្ថិតនៅក្នុងស្រុកមឿងសមុទ្រប្រាកាន ខេត្តសមុទ្រប្រាកាន ដើម្បីដោះស្រាយបញ្ហាជូនពលករករណីក្រុមហ៊ុនមិនបើកប្រាក់ឈ្នួលជូនពួកគាត់ អស់រយៈពេលជាង៤០ថ្ងៃមកហើយ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

-និយោជក យល់ព្រមឱ្យពលករចូលមកបម្រើការងារជាធម្មតាវិញ ហើយនិយោជកនឹងបើកប្រាក់ឈ្មួលជូនពលករ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៩។

- ពលករឯកភាពគ្នាយល់ព្រមចូលធ្វើការវិញជាធម្មតា និងឯកភាពរងចាំបើកប្រាក់ឈ្មួលនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៩។

កិច្ចដោះស្រាយបញ្ហាការមិនបើកប្រាក់ឈ្មួលរបស់ពលករ ត្រូវបានបញ្ចប់ ដោយពលករមានសេចក្តីរីករាយអបអរសាទរ ចំពោះដំណោះស្រាយខាងលើ។

website_news/2019140103.txt · Last modified: 2019/01/14 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki