website_news:2019140202

ថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន៩៣៩នាក់ នេះគ្រាន់តែអំឡុងខែមករាឆ្នាំ២០១៩

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ ម៉ោង ១០:១៣ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ នៅអំឡុងខែមករា ឆ្នាំ២០១៩ អ្នកដំណើរចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន១.១៨១.៤៩៧នាក់ ថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់មានចំនួន៩៣៩នាក់ បញ្ជូនសាកសពខ្មែរចំនួន១៧នាក់

លោកវរសេនីយទោ ខឹម ចិត្ត្រា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ដោយយោងតាមរបាយការប្រចាំខែមករា ឆ្នាំ២០១៩ កន្លងទៅអ្នកដំណើរចេញ-ចូលមានចំនួន១.១៨១.៤៩៧នាក់ ស្រី៥៣០.៩៨១នាក់ ក្នុងនោះមានសញ្ជាតិខ្មែរចំនួន៦០៧.១៦៤នាក់ ស្រី៤៨៤.៦៨០នាក់ សញ្ជាតិបរទេសមានចំនួន៨៤.៣៣៣នាក់ ស្រី៤៦.៣០១នាក់ ភ្ញៀវទេសចរណ៍បរទេសចំនួន៨០.៥២២នាក់ ។ លោកបានបញ្ជាក់ថា ពលករចេញទៅធ្វើការនៅបរទេសចំនួន៤.០១៨នាក់ ស្រី១.៧២៣នាក់ តាមរយៈ៣៧ក្រុមហ៊ុន និងពលរដ្ឋថៃចូលមកលេងកាស៊ីណូ សរុបចំនួន៣៨.៩៨៦នាក់ ស្រី២០.១៤៧នាក់ ពលរដ្ឋថៃចេញពីលេងកាស៊ីណូសរុបចំនួន៥៥២.៨៩៧នាក់ ស្រី២៤៦.៨៧០នាក់ ។ លោកវរសេនីយទោ ខឹម ចិត្ត្រា បានបញ្ជាក់ថា ពលករខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃចាប់បញ្ជូនមកវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន៤៧លើក មានមនុស្សសរុបចំនួន៩៣៩នាក់ ស្រី៣២២នាក់ កុមារចំនួន១២០នាក់ ។ អាជ្ញាធរថៃបញ្ជូនសាកសពប្រជាពលរដ្ឋខ្មែរដឹកចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន១៧នាក់ មានស្រី៤នាក់ ។ ប្រថាប់ត្រាលើប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋខ្មែរក្នុងខេត្តបន្ទាយមានជ័យមានចំនួន១២.៧១៤នាក់ និងសហការជាមួយថៃផ្តល់សំបុត្រព្រំដែនជូនប្រជាពលរដ្ឋខ្មែរឆ្លងចូលទៅផ្សាររោងក្លឿមានចំនួន៤៧៥.០៤៨នាក់ ៕

website_news/2019140202.txt · Last modified: 2019/02/14 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki