website_news:2019140303

====== ការខិតខំរកដំណោះស្រាយជូនពលករខ្មែរ ដោយក្រុមការងារទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ

https://www.facebook.com/Pheaktra2019/ ពលករកម្ពុជាបំរើការងារក្នុងប្រទេសថៃ 13-03-2019

ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកខេត្តឈុនបុរី ដើម្បីដោះស្រាយបញ្ហារបស់ពលករ ដែលនិយោជកបានកាត់ប្រាក់សម្រាប់ដំណើរការឯកសារស្របច្បាប់ហើយ ប៉ុន្តែមិនបានដំណើរការអោយពួកគាត់ ថែមទាំងបញ្ឈប់ពីការងារដោយមិនបើកប្រាក់ឈ្នួលអោយថែមទៀត ដោយមានពលករសរុប ចំនួន៥២នាក់។ លទ្ធផលដែលទទួលបានមានដូចខាងក្រោម៖

-និយោជកយល់ព្រមសងប្រាក់ដែលបានកាត់សម្រាប់ដំណើរការធ្វើឯកសារជូនពលករវិញ ដោយនឹងប្រគល់ជូននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។

-រៀបចំធ្វើលិខិតបណ្តឹងចេញដែលអនុញ្ញាត្តអោយពលកអាចរប្តូរនិយោជកបានក្នុងកំឡុងពេល១៥ថ្ងៃ ។

-និយោជកយល់ព្រមបើកប្រាក់ឈ្នួលដែលនៅសេសសល់ជូនពលករមិនអោយលើសពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។

-និយោជកយល់ព្រមប្រគល់ឯកសាររបស់ពលករជូនពលករវិញទាំងអស់។

-នៅក្នុងអំឡុងពេលរង់ចាំទទួលប្រាក់ថ្លៃដំណើរការឯកសារត្រឡប់មកវិញ និយោជកនឹងបើកប្រាក់សំណងជូនពលករក្នុង១ថ្ងៃ ៣០០បាត ដោយគិតចាប់ពីថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ មិនរួមបញ្ចូលថ្ងៃឈប់សំរាកការងារ(សៅរ៍ អាទិត្យ) ។

website_news/2019140303.txt · Last modified: 2019/03/14 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki