website_news:2019140304

ក្រឡាប់រថយន្តឈ្នូលដឹកពលករទៅព្រំដែនស្លាប់០១នាក់ របួសធ្ងន់០៦នាក់

https://www.facebook.com/Pheaktra2019/ ពលករកម្ពុជាបំរើការងារក្នុងប្រទេសថៃ 13-03-2019

ប្រទេស ថៃ ៖យោង តាម របាយការណ៍ ពី ភ្នាក់ងារសង្រ្គោះ ខេត្តឆាក់ឈើងសៅ បានអោយដឹងថា កាលពី ម៉ោង០៦ព្រឹក ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ នេះមានករណីគ្រោះថ្នាក់ក្រឡាប់រថយន្តឈ្នួលដឹកពលករខ្មែរចំនួន ១០ នាក់ មកពីតំបន់ប្រារ៉ាមសង ទៅព្រំដែនកើតគ្រោះថ្នាក់ក្រឡាប់ធ្លាក់ផ្លូវនៅលើផ្លូវជាតិ៣០៤ ត្រង់ចំណុច គីឡូម៉ែត្រ លេខ ៨៥-៨៦ ស្ថិតនៅក្នុងស្រុកមហាសារ៉ាខាម ខេត្តឆាក់ឈើងសៅ ប្រទេសថៃ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តនេះ បានបណ្ដាលឲ្យនារីពលករខ្មែរម្នាក់ ឈ្មោះ លៀង សៃណយ អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងពលករចំនួន ០៥នាក់ ទៀតរងរបួសធ្ងន់ ក្រោយ ពេលកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបាងក្លាវ ខេត្តឆាក់ឈើងសៅ ។ ចំណែកឯមូលដែលបង្កឲ្យកើតគ្រោះថ្នាក់ក្រឡាប់រថយន្តនេះ សមត្ថកិច្ចថៃកំពុងធ្វើការសាកសួរអ្នកបើករថយន្តខាង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

website_news/2019140304.txt · Last modified: 2019/03/14 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki