website_news:2019140601

ក្រុមលេខាគណៈកម្មការព្រំដែនកម្ពុជា-ថៃប្រជុំគ្នា ដើម្បីត្រៀមទៅប្រជុំ (RBC)នៅប្រទេសថៃ

http://bayontv.com.kh/ 14/06/2019

ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានលេខា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ ដែលហៅកាត់ថា (RBC) នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩ នេះ បានដឹងនាំក្រុមការងារប្រជុំគណៈកម្មការព្រំដែនកម្ពុជា-ថៃដើម្បីត្រៀមក្នុងកិច្ចប្រជុំលើកទី២៧ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ លោកឧត្តមសេនីយ៍ សេង ធារិន ប្រធានក្រុមលេខាគណៈកម្មការកម្ពុជា-ថៃ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី២៧ (RBC) ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះដែល នឹងជួបប្រជុំគ្នានៅលើទឹកដីថៃ នាថ្ងៃខាងមុខនេះ គឺនឹងផ្ដោតសំខាន់ទៅលើបញ្ហាមួយចំនួនធំ ដូចជា បញ្ហាប្រជាពលករធ្វើការចំណាកស្រុក បញ្ហាប្រជាពលរដ្ឋធ្វើដំណើរទៅប្រទេសថៃដើម្បីព្យាបាលជំងឺ បញ្ហាបង្ការ និងបង្ក្រាបបទល្មើសឆ្លងដែន បញ្ហាប្រជាពលរដ្ឋខ្មែរចូលឆ្លងដែនទៅកាប់ឈើនៅប្រទេសថៃ បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាការចរាចរណ៍នៅគ្រឿងញៀន បញ្ហាទប់ស្កាត់ និងបង្ក្រាបនូវភេរវកម្មឆ្លងដែនជាដើម។

លោកឧត្តមសេនីយ៍រូបនេះ បានបន្តទៀតថា កិច្ចប្រជុំគណៈកម្មការព្រំដែន កម្ពុជា-ថៃ (RBC) លើកទី២៧នេះ គឺនឹងលើកឡើងនូវបញ្ហាទាំងប៉ុន្មាននេះ ដាក់ចូលទៅក្នុងកិច្ចប្រជុំ ដើម្បីរួមគ្នាធ្វើការដោះស្រាយ សំដៅធ្វើការពង្រីង និងពង្រីក បន្ថែមទៀត ទៅលើចំណងសម្ព័ន្ធមេត្រីភាពរវាងព្រំដែនទាំង២ (កម្ពុជា-ថៃ) នៅក្នុងទិសដៅតែមួយ គឺព្រំដែនដែលមាន សុខសន្តិភាព ស្ថេរភាព នឹងប្រែក្លាយព្រំដែន នៃប្រទេសទាំង២ ឲ្យមានការអភិវឌ្ឍជឿនលឿនបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីកិច្ចប្រជុំ RBC លើកទី២៦ កម្ពុជា-ថៃដែលបានធ្វើឡើងនៅទីក្រុង ប៉ាតាយ៉ាប្រទេសថៃ កាលពីកន្លងទៅនោះភាគីទាំងពីរ បានផ្តោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសន្តិសុខ ដែលមានទី១– ការបង្ការទប់ស្កាត់ការកើតឡើងវិវាទ ទី២– ទប់ស្កាត់បញ្ហាឧក្រិដ្ឋកម្ម និងភេរវកម្មឆ្លងដែន ទី៣– ការពារបង្ក្រាបទប់ស្កាត់គ្រឿងញៀនឆ្លងដែន ទី៤– បង្ក្រាបបទល្មើសតាមព្រំដែន ទី៥– ការឆ្លងកាត់តាមព្រំដែន ទី៦– ទប់ស្កាត់ការជួញដូរមនុស្ស និងក្មេងអនាថា និងទី៧ – ពលករខុសច្បាប់ជាដើម ហើយតាមរយៈកិច្ចប្រជុំភាគីទាំងពីរបាន ស្វែងរកដំណោះស្រាយបង្ការនិងទប់ស្កាត់រួមគ្នា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេស ទាំងពីរ៕

website_news/2019140601.txt · Last modified: 2019/06/14 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki