website_news:2019140604

សមាគម អ្នកនេសាទនៅថៃ គំរាមធ្វើបាតុកម្ម នៅបាងកក ប្រសិនបើរដ្ឋាភិបាលថ្មី មិនដកច្បាប់ រឹតបន្តឹងចោលនោះទេ

https://www.dap-news.com/archives/ ByID:112 Posted on 13 June 2019 | 14:57

បរទេស៖ សមាគមអ្នកនេសាទជាតិរបស់ថៃ បានគំរាមធ្វើបាតុកម្មនៅក្នុងរដ្ឋធានីបាងកកប្រសិនបើរដ្ឋាភិបាលថ្មី មិនអើពើ ចំពោះសេចក្តីត្រូវការរបស់ខ្លួន ក្នុងការធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងលើអ្នកនេសាទ និងក្រុមកម្មករលើទូក នេសាទនោះទេ។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ័ ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើងរបស់លោក លោក មង្គល ស៊ុកឆារឿន ខាណា ប្រធានសមាគម កាលពីថ្ងៃពុធថា «ប្រសិនបើច្បាប់ទាំងនេះមិនត្រូវបានផ្លាស់ប្តូរនោះទេ ក្រុមអ្នកនេសាទនឹងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ហើយបោះជំរុំនៅមុខក្រសួងកសិកម្មថៃតែម្តង» ។

លោកបាននិយាយថា ច្បាប់ទាំងនេះនាំឱ្យមានការខ្វះខាតកម្មករ នៅក្នុងវិស័យនេសាទ ដោយបង្ខំឱ្យប្រតិបត្តិករជាច្រើនមិនអាចរកស៊ីបាន។ សមាជិកសមាគម នឹងជួបប្រជុំគ្នានៅឯកិច្ចប្រជុំទូទៅរបស់ខ្លួន នៅទីផ្សារអាហារដ្ឋាន Talay Thai ក្នុងស្រុក Muang ខេត្ត បុទុម សាខន នៅថ្ងៃទី ២៨ ខែមិថុនា។ ពួកគេគ្រោងនឹងពិភាក្សាអំពីបញ្ហាដែលប្រតិបត្តិករនេសាទ ដែលត្រូវបានដាក់ទណ្ឌកម្មរយៈពេល ៥ឆ្នាំមកនេះ ចាប់តាំងពីរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្តវិធានការ ក្នុងការទប់ស្កាត់ការអនុវត្តនេសាទខុសច្បាប់ ដែលមិនបានរាយការណ៍ និងគ្មានច្បាប់កំណត់ (IUU) សម្រាប់ការនេសាទ។ លោកបាននិយាយថា ពួកគេក៏នឹងស្វែងរកដំណោះស្រាយ ចំពោះបញ្ហាទាំងនេះហើយពង្រាង សំណើមួយទៅកាន់រដ្ឋាភិបាល ដើម្បីទូទាត់សំណងសម្រាប់ពួកគេ៕ ប្រែសម្រួលៈ ណៃ តុលា

website_news/2019140604.txt · Last modified: 2019/06/14 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki