website_news:2019141001

ហាងម៉ាស្សា២កន្លែង នៅសៀមរាបសុទ្ធតែបង្កប់សេវាវៃសិច

https://kbn.news/ October 11, 2019

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ដោយបានការឯកភាពពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង បានចុះបង្រ្កាបហាងម៉ាស្សា២កន្លែង ដែលលួចបង្កប់សេវាបម្រើផ្លូវភេទ។ សមត្ថកិច្ចបានឲ្យដឹងថា ហាងម៉ាស្សាដែលបង្កប់សេវាបម្រើផ្លូវភេទ ត្រូវសមត្ថកិច្ចធ្វើការបង្រ្កាបនេះ ទី១-ហាងម៉ាស្សាយីហោ «លីលី១៦៨» ទី២-ហាងម៉ាស្សា «សំណាងល្អ» ស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ប្រមូលបានស្រ្តីរកស៊ីផ្លូវភេទចំនួន០៥នាក់ (អនីតិជនចំនួន០២នាក់) និងឃាត់ខ្លួនថៅកែចំនួន០២នាក់ ទី១-ឈ្មោះ ហ៊ន់ សុខលី ភេទស្រី អាយុ៣៦ឆ្នាំ ថៅកែហាងម៉ាស្សា «លីលី១៦៨» និង២- ឈ្មោះ សឿន ធីតា ភេទស្រីអាយុ៣៦ឆ្នាំ ថៅកែម៉ាស្សា «សំណាងល្អ» ។ ប្រភពបន្តថា ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចនាំទៅចាត់ការតាមផ្លូវច្បាប់ ។ ចំណែក នារីរងគ្រោះទាំង០៥នាក់ សមត្ថកិច្ចបានបញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្ត ដើម្បីការអប់រំជាមុនសិន ទើបអនុញាតិឲ្យត្រឡប់ទៅផ្ទះវិញ ៕

website_news/2019141001.txt · Last modified: 2019/10/14 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki