website_news:2019141004

សមត្ថកិច្ចថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន ០៤នាក់ មកឲ្យព្រះរាជាណាចក្រកម្ពុជាវិញ

https://www.facebook.com/GDIOfficial/ General Department of Immigration – GDI 11-10-2019

នៅព្រឹកថ្ងៃទទី១១ ខែតុលា ឆ្នាំ ២០១៩ សមត្ថកិច្ចថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន ០៤នាក់ មកឲ្យព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារតំបន់ព្រំដែនអានសេះ ខេត្តព្រះវិហារ។ សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ០៤នាក់នេះ មាន ១.ឈ្មោះ ហ៊ុន ហន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់នៅចំណុចភ្នំដាច់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨, ២.ឈ្មោះ រស់ វ៉ានលីន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ចាប់នៅចំណុចភ្នំដាច់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨, ៣.ឈ្មោះ ជួន ចាន់ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកែតោក ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចាប់នៅច្រកមុនី កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ និង៤.ឈ្មោះ ហួត រហឿន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់នៅចំណុចភ្នំដាច់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។ ពលរដ្ឋខ្មែរទាំង ០៤នាក់នេះ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងមានការធានាពីអាណាព្យាបាល រួចហើយឲ្យត្រឡប់ទៅមូលដ្ឋានវិញ៕

website_news/2019141004.txt · Last modified: 2019/10/14 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki