website_news:2019141005

សូមបងប្អូនជួយស៊ែរឲ្យដឹងដល់មន្ត្រីផង! ស្ត្រីពលករខ្មែរម្នាក់ធ្វើការនៅកូរ៉េ ត្រូវថៅកែធ្វើបាប ហើយបណ្តេញចេញពីការងារនិងមិនបើកប្រាក់ខែ

http://www.cen.com.kh/ October 14, 2019

ប្រទេសកូរ៉េ៖ ស្ត្រីវ័យក្មេងជាពលករខ្មែរម្នាក់ សែលបានចេញទៅធ្វើការរនៅប្រទេសកូរ៉េ បាន Live វីដេអូតាមអាខោនហ្វេសប៊ុក “កញ្ញា ផ្កាស្មៅក្រៀម” បាននិយាយរៀបរាប់ និងត្អូញត្អែរឿងថា ថៅកែ ដែលរូបនាងបានទៅធ្វើការជាមួយនោះ វាបធ្វើបាប ហើយមិនបើកប្រាក់ខែឲ្យគ្រប់ចំនួនទេ ពោលគឺបើកបានតែ ៦៣ម៉ឺនរៀល។ បន្ថែមលើនេះ បច្ចុប្បន្ននេះស្ត្រីរូបនោះត្រូវបានថៅកែដេញចេញពីការងារថែមទៀតផងនៅពេលរូបនាងទារប្រាក់ខែចំនួន៨០ម៉ឺនរៀល។

ស្ត្រីរងគ្រោះរូបនោះ ត្រូវបានគេស្គាល់ឈ្មោះពិតថា រីម ស្រីរ៉ុម មានស្រុកកំណើតនៅខេត្តកំពត។ ស្ត្រីរូបនេះ បានរៀបរាប់ថា ថៅកែប្រើ របស់ខ្លួន បានប្រើសំដីគម្រោះគម្រើយស្រែកដាក់ខ្លាំងៗ ហើយរុញច្រាន ខ្លួនប្រាណនាង រហូតដល់រហែកអាវ និងមិនឲ្យពាក់មួក ពេលត្រជាក់ខ្លាំង ហើយនៅពេលថ្ងៃក្តៅក៏ក្តៅមុខ របស់នាងរោលឡើងអុចមពណ៌ៗក្រហម។ ជាងនេះទៀត ចំពោះស្រោមដៃ និងម៉ាស់ពាក់បិទមុខ ក៏ថៅកែមិនឲ្យពាក់ដែរ។ ក្មុងនោះពេលត្រជាក់ខ្លាំង ក៏គ្មានទឹកក្តៅឲ្យងូតដែរ ទោះរូបនាងបានខិរខំធ្វើការងារដោយអំណត់ព្យាយាមបែបណាក្តី ក៏នៅតែមិនត្រូវចិត្តថៅកែ របស់ខ្លួនទៀត។ ផ្តើមពីបញ្ហានេះ ស្ត្រីរងគ្រោះ ដែលគេស្គាល់ឈ្មោះពិតថា រីម ស្រីរ៉ុម និងមានអាខោនហ្វេសប៊ុក “កញ្ញា ផ្កាស្មៅក្រៀម” បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រមុខដឹកនាំរាជរដ្ឋាភិបាល ជួយអន្តរាគមន៍ដល់រូបនាង ឲ្យបានវិលមកស្រុកកំណើតវិញផង។ ខាងក្រោមនេះ ជាលេខទូរស័ព្ទរបស់ស្ត្រីរងគ្រោះ ជាពលករខ្មែកំពុងមានបញ្ហានៅប្រទេសកូរ៉េ ឈ្មោះ រីម ស្រីរ៉ូម +82 10-9846-5533៕ ដោយ៖ ដែន សីមា

website_news/2019141005.txt · Last modified: 2019/10/14 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki