website_news:2019150102

ម្ដាយស្គាល់គ្នានិងគេ ខំផ្ញើកូនស្រីឲ្យទៅធ្វើការនៅថៃ ជួយគ្រួសារ ដូចផ្ញើកូនស្រីទៅឲ្យជនថោកទាប រំលោភអញ្ជឹង

https://khmer.social/social/ Pheak Tra January 15, 2019

បន្ទាយមានជ័យៈ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ៥០នាទី កម្លាំងជំនាញការិយាល័យបទល្មើសជួញដូរមនុស្ស ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានចុះប្រតិបត្តិការបង្រ្កាបករណី រំលោភសេពសន្ធវះ ប្រព្រឹត្តកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទឹកដីប្រទេសថៃ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានអោយដឹងថា ៖ យោងពាក្យបណ្តឹងរបស់ឈ្មោះ ថ.ជ (ត្រូវជាម្តាយរបស់ជនរងគ្រោះ) ភេទ ស្រី អាយុ៥៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងដោយអនុវត្តន៍ទៅតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ០៥អ.យ.ខ របស់លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស ចុះប្រតិបត្តិការបង្រ្កាបករណីខាងលើ រហូតឃាត់ខ្លួនជនសង្ស័យ បានចំនួន ០១នាក់ ឈ្មោះ អែល អ៊ឹម ភេទ ប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ/ឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ជនរងគ្រោះ ឈ្មោះ ថ.ស.ជ ភេទ ស្រី អាយុ១៨ឆ្នាំ បានបញ្ជាក់ឲ្យដឹងថា ៖ ម្តាយរបស់ខ្លួនជាអ្នកធ្វើការនៅថៃ បម្រើការងារនៅតាមផ្ទះ (ផ្ទះរបស់ជនសង្ស័យ) ដោយមើលឃើញការងារអាចរកថវិកាបានសមល្មម ម្តាយខ្លួនបានសុំជនសង្ស័យខាងលើ យកខ្លួនទៅធ្វើការងារជាមួយដែរ (គោលបំណងកន្លែងផ្សេង) លុះចូលដល់ទឹកដីថៃ ខ្លួនក៏ត្រូវជនសង្ស័យអោយស្នាក់នៅកន្លែងមួយដែលជនសង្ស័យជាអ្នករៀបចំជាមួយនិងប្រពន្ធរបស់ជនសង្ស័យ តែពេលដែលប្រពន្ធជនសង្ស័យបានចូលបន្ទប់ទឹក ស្រាប់តែជនសង្ស័យបានមករកខ្លួនពេលកំពុងដេកលក់ ពេលដឹងខ្លួនបានដឹងថាជនសង្ស័យដេកពបពីលើខ្លួនហើយខ្លួនបានរើបម្រះរួច រត់ទៅឲ្យប្រពន្ធជនសង្ស័យជួយ លុះដល់យប់បន្ទាប់ពេលខ្លួនកំពុងដេកលក់ ជនសង្ស័យបានចាប់រំលោភខ្លួនរហូតបានសម្រេច ០១លើក និងបានគម្រាមថាបើប្រាប់អ្នកទីបីឲ្យដឹងជនសង្ស័យនឹងធ្វើបាបមិនឲ្យរួចខ្លួនឡើយ និងបានរំលោភមកលើខ្លួនជាបន្តបន្ទាប់រហូតសម្រេចបាន ០៤លើក ដោយមានការភ័យខ្លាច ខ្លួនក៏យកឥវ៉ាន់រត់ចេញពីកន្លែងរបស់ជនសង្ស័យទៅរស់នៅកន្លែងផ្សេង ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ៖ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ខ្លួនពិតជាបាននាំជនរងគ្រោះទៅធ្វើការនៅប្រទេសថៃ និងបានស្នាក់នៅជាមួយគ្នាចំនួន ០៤ថ្ងៃ ដោយឃើញជនរងគ្រោះនៅក្មេង និងស្រស់ស្អាតខ្លួនទ្រាំមិនបានក៏ចាប់ង្ខំរំលោភនាង ដោយគិតថានៅប្រទេសថៃមិនអាចមានបញ្ហាអ្វីនោះទេ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមពាក្យបណ្តឹង និងរតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស រំលោភសេពសន្ធវះ យ៉ាងពិតប្រាកដ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។ ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ

website_news/2019150102.txt · Last modified: 2019/01/15 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki