website_news:2019150201

សម្តេចតេជោដាក់អនុសាសន៍៨ចំណុចក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ

https://cambodiapolice.com/policekh/ 9:03 pm 14 កុម្ភះ 2019

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅថ្ងៃទី១៤ កុម្ភៈនេះ អំពាវនាវដល់កងកម្លាំងនគរបាលជាតិ ត្រូវបន្ត ខិតខំរក្សាសន្តិសុខ ប្រឆាំងបដិវត្តពណ៌ ដែលសេចក្តីអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសចូលរួមផ្តល់ អនុ សាសន៍បិទមហាសន្និបាតការងាររបស់ក្រសួងមហាផ្ទៃឆ្នាំ២០១៨និងការលើកទិស ដៅឆ្នាំ២០១៩។ អនុសាសន៍ ៨ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រី មានដូចទៅ៖

ទី១-ត្រូវបន្ដថែរក្សាសុខសន្ដិភាព ស្ថេរភាពនយោបាយ អធិបតេយ្យ បូរណភាពទឹកដីប្រឆាំងដាច់ខាតនៅបដិវត្ដ ពណ៌ និងរាល់សកម្មភាពដែលប៉នប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ជាតិយើង។ កងកម្លាំងរបស់នគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវសហការជាមួយក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀត ការពារសន្ដិភាព សន្ដិសុខជាតិ ទប់ស្កាត់និងបង្រ្កាបឲ្យទាន់ពេលវេលារាល់សកម្មភាពចលាចល និង ភាពហ្វឹក ហ្វូរក្នុងសង្គម។

ទី២-អគ្គស្នងការនរគរបាលជាតិ នឹងបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបន្ដរក្សារសន្ដិសុខសណ្ដាប់ធ្នាក់ សារធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការពង្រឹងសមត្ថភាពជំនាញ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដល់កងកម្លាំងនគរ បាលជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ក្រសួងស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជន ប្ដ្គ្រប្រជាពលប់ស្រទាប់ជាន់ថ្នាក់ រួមគ្នាទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន ខុសច្បាប់ សកម្មភាពលួចឆក់ប្លន់ និងបន្ដពង្រឹងច្បាប់ស្ដីពីចរាចរផ្លូវគោក បន្ដទប់ស្កាត់អគ្គីភ័យ ដើម្បីអនុវត្ដ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងការរស់នៅរបស់ប្រជាជន ប្រកបដោយសុខសន្ដិភាព និងសុវត្ដិ ភាព។

ទី៣-ត្រូវបន្ដកិច្ចសហប្រតិបត្ដិការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រទេសជិតខាងក្នុងតំបន់ និងអន្ដរជាតិដើម្បីរួមគ្នាទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មអន្ដរជាតិ ឧក្រិដ្ឋកម្មព័ត៌មានវិជ្ជា និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដើម្បីពង្រឹងសន្ដិសុខនិងសណ្ដាប់ធ្នាប់ក្នុង សង្គម។

ទី៤-ត្រូវពង្រឹងការទទួលខុសត្រូវ ក្នុងការព្រប់គ្រងជនអន្ប្រព្រប់គ្រងជនអន្ដោយកចិត្ដទុកដាក់ និងការលើ កម្ពស់ការគ្រប់គ្រង ការចេញចូលតាមច្រកព្រំដែនទាំងផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាស ទទឹមនិងនេះត្រូវបង្កើន កិច្ចសហការក្នុងការ គ្រប់គ្រងក្នុងការស្នាក់នៅ ការប្រកបមុខរបរ និងសកម្មភាពជនបរទេស ជនអន្ដោប្រ វេសន៍នៅក្នុងប្រទេស ស្របតាមចស្របតាមច្បាប់ជនអន្ដោ ច្បាប់ការងារ និងលិខិតបទដ្ឋាននានាជាធរមាន នៃព្រះរាជណាចក្រកម្ពុជា។

ទី៥-អំពីការកែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ ត្រូវបន្ដការយកចិត្ដទុកដាក់ជម្រុញការផ្ទេរ មុខងារ ធនធាន ពីក្រសួងស្ថាប័ននានាទៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រគល់ ការធ្វើប្រតិគួកម្មអំណាច ការធ្វើចាត់ ចែងអនុវត្ដមុខងារដែលបានផ្ទេរប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនាយ្យភាព ដើម្បីឆ្លើយតបទៅ នឹងសេចក្ដីត្រូវរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ទន្ទឹមនឹងនេះនៅថ្ងៃទី២៦ ខែឧសភា ខាងមុខ កម្ពុ ជា នឹងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ លើកទី៣ ស្របតាមអាណត្ដិ ដែល បានកំណត់ក្នុងច្បាប់ ។ ខ្ញុំសូមឲ្យក្រសួងនិងស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា ចូលរួមក្នុងដំណើរការបោះឆ្នោតឲ្យបានពេញលេញ ត្រឹមត្រូវតាមច្បាប់កំណត់។

ទី៦-ត្រូវធ្វើឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្ដល់សេវាសាធារណៈ ដែលស្ថិតក្រោមដែន សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ តាមរយៈការពង្រីកការផ្ដល់សេវាថ្នាក់ក្រោមជាតិ តាមយន្ដការឃុំ សង្កាត់ ច្រកចេញចូលតែមួយនៅថ្នាក់ ក្រោមជាតិ ឲ្យបានកាន់តែទូលំទូលាយថែមទៀត ដើម្បី បង្ខិតការផ្ដល់សេវានានា ឲ្យកៀកជិតប្រជាពលរដ្ឋ។

ទី៧-ផ្អែកតាមការព្យាករណ៍ ប្រទេសយើងនិងអាចមានអាកាសធាតុក្ដៅ ហួតហែង ហើយរដូវប្រាំងត្រូវអូស បន្លាយយូរជាងឆ្នាំមុន ដូច្នេះសូមឲ្យក្រសួងធនធានទឹក ត្រូវសហការជាមួយរដ្ឋបាលរាជធានីខេត្ដ ដើម្បីត្រួត ពិនិត្យប្រព័ន្ធទឹក នៅតាមមូលដ្ឋាន ទាំងប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាវប្រចាំថ្ងៃ និងបង្ករបង្កើនផល រដូវប្រាំង ដើម្បីមានវិធានការ ការពារនិងប្រើប្រាស់ប្រភពទឹកដែលនៅសេសសល់សម្រាប់ប្រើប្រាស់ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្រសួងស្ថាប័ននានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ រួមទាំងកង កម្លាំងប្រដាប់អាវុធ ត្រូវតៀ្រមលក្ខណៈអន្ដរាគមន៍ ដើម្បីដឹកជញ្ជូនទឹកជូនប្រជាជននៅមូលដ្ឋាន ដោយមិនទុក ឲ្យប្រជាជនរងគ្រោះដោយ សារការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ។ ក្រសួងសុខាភិបាល ក្រសួងកសិ កម្ម ត្រូវ សហការជាមួយរដ្ឋបាលរាជធានី ខេត្ដ ណែនាំអប់រំប្រជាជន នៅតាមមូលដ្ឋាន ឲ្យថែរក្សាសុខភាព ការពារជំងឺឆ្លងរាតត្បាត តាមកសិដ្ឋាននានា និងត្រូវមានវិធានការជួយអន្ដរាគមន៍ ក្នុងការព្យាបាលជំងឺទាំង មនុស្សនិងសត្វឲ្យបានទាន់ ពេលវេលា។

ទី៨-យើងត្រូវរួមគ្នាធ្វើការដើម្បីការលូតលាស់ ខាងសេដ្ឋកិច្ចដើម្បី បន្ដពង្រឹងឯករាជ្យភាព ខាងនយោបាយ របស់យើង យើងមិនត្រូវយកអធិបតេយ្យភាពរបស់យើងទៅ ដោះដូរ ជាមួយ ជំនួយណាមួយនោះឡើយ ប្រទេសមួយបើមិនអាចអនុវត្ដច្បាប់របស់ខ្លួនបាន មិនចាំបាច់ហៅថា រដ្ឋ អធិបតេយ្យនោះទេ៕

website_news/2019150201.txt · Last modified: 2019/02/15 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki