website_news:2019150204

សមត្ថកិច្ចថៃចុះបំបែកសម្បុកក្រុមហ៊ុនដំណើរការឯកសារក្លែងក្លាយជូនដល់ពលករៈ

https://www.facebook.com/ ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ 15-02-2019

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរថៃ បានចុះឆែកឆេរក្រុមហ៊ុនថៃ ដែលបំរើសេវាដំណើរការឯកសារស្របច្បាប់ជូនពលករ ឈ្មោះForeign Worker Employment Agency CBS World Co., Ltd មានទីតាំងនៅ ផ្ទះលេខ216/6 ផ្លូវលំចែងវឌ្ឍនៈ សង្កាត់បាងខេន ខណ្ឌឡាក់ស៊ី ទីក្រុងបាងកក ។ ក្នុងការចុះឆែកឆេរនេះ សមត្ថកិច្ចបានរកឃើញលិខិតឆ្លងដែន ត្រាប្រថាប់វីសាក្លែងក្លាយ និងបណ្ណ័អនុញ្ញាតការងារក្លែងក្លាយជាច្រើន។ ដូច្នេះសូមជម្រាបជូនដល់បងប្អូនពលករកម្ពុជា ដែលធ្លាប់បានដំណើរការឯកសារផ្សេងៗ ជាមួយក្រុមដែលមានឈ្មោះដូចខាងលើ សូមប្រញាប់រួសរាន់អោយនិយោជកនាំទៅត្រួតពិនិត្យឯកសារនៅការិយាល័យនគរបាលអន្តោប្រវេសន៍ជាបន្ទាន់។

website_news/2019150204.txt · Last modified: 2019/02/15 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki