website_news:2019150701

សមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍វត្តភ្នំ ដែលបង្ក្រាបបាននារីរកស៊ីផ្លីវភេទ ជាបន្តបន្ទាប់ ថាបញ្ជូនទៅមន្ទីសង្គមកិច្ច ពេលនេះឃើញនៅឈរម្ដុំរង្វង់មូលដដែល

https://www.chnchannel.com/ អត្ថបទដោយ Asmatt កាលបរិច្ឆេទ ថ្ងៃទី 13 ខែ កក្កដា ឆ្នាំ 2019

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍វត្តភ្នំ ដែលបង្ក្រាបបាននារីរកស៊ីផ្លីវភេទ ជាបន្តបន្ទាប់ ថាបញ្ជូនទៅមន្ទីសង្គមកិច្ច ពេលនេះឃើញនៅឈរម្ដុំរង្វង់មូលវត្តភ្នំដដែល ខណៈដែលសមត្ថកិច្ចចុះបង្ក្រាបជាប្រចាំរាល់ថ្ងៃ និងបញ្ជូនតែមាត់ ចំណែកមនុស្សត្រូវដោះលែងវិញ។

គួររំលឹកថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២០ម៉០០នាទី កំលាំងជំនាញខណ្ឌ ប៉ុស្តិ៍នគរបាលវត្តភ្នំបានចុះបង្ក្រាប ករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរ (អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ៩២.៩៤.៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាតចូលថ្ងៃទី១១ សមត្ថកិច្ចយើងប្រមូលបានសរុបរួមចំនួន ០៤នាក់ ក្នុងនោះប្រុសខ្ទេីយចំនួន០១នាក់ ស្រី០៣នាក់។ ចំពោះមុខអធិការដ្ឋានបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងនឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ។

ក្រោយពីមានការផ្សាយព័ត៌មានថា កម្លាំងសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍វត្តភ្នំបានបង្ក្រាបស្រី្តរកស៊ីផ្លូវភេទកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៩ចាប់បាន៤នាក់ក្នុងនោះខ្ទើយប្រុសម្នាក់ និងយប់ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩ បង្រ្កាបបានចំនួន៥នាក់ទៀត ថាបញ្ជូនទៅមន្ទីសង្គមកិច្ចអស់ហើយជាបន្តបន្ទាប់ តាមពិតត្រូវបានដោះលែងអស់ហើយ ។

តាមប្រភពពីស្រ្តីម្នាក់ (សុំមិនបញ្ចេញឈ្មោះ) ដែលបានរួចផុតពីកន្លែងឃុំខ្លួនប៉ុស្តិ៍វត្តភ្នំ បានប្រាប់អោយដឹងថា ពួកគាត់ចំនួន៤នាក់ទាំងខ្ទើយម្នាក់ ត្រូវបានសមត្ថកិច្ចថា អោយរកលុយក្នុងម្នាក់២០០០០០៛(មួយម្ភៃម៉ឺនរៀល)ជាថ្មូរនិងការដោះលែង តែស្រ្តីរកស៊ីផ្លូវភេទថា ពួកខ្ញុំរកមួយថ្ងៃស៊ីមួយថ្ងៃ គ្មានប្រាក់ច្រើនយ៉ាងនេះទេ តែទោះជាយ៉ាងណា៤នាក់ដែលចាប់បាននៅយប់ថ្ងៃទី១០ខាងលើ ត្រូវបានដោះលែងមកវិញអស់ហើយ។ ចំណែកក្រុមទី២ ដែលចាប់បាននៅយប់ថ្ងៃទី១១ ត្រូវជាប់នៅសាលាខណ្ឌ ត្រូវចំណាយប្រាក់អស់ក្នុងម្នាក់ ១០ ០០០០៛(ដប់ម៉ឺនរៀល) ជាថ្នូរនិងការដោះលែង ធ្វើជាលេះថាលួចរត់ចេញពីខណ្ឌ អស់៣នាក់ដែលបានបង់លុយ ចំណែក២នាក់ទៀតទុកត្រូវបញ្ជូនទៅសង្គមកិច្ច ព្រោះគ្នានប្រាក់សូក។ ប្រជាពលរដ្ឋរិះគន់ចំៗទៅលើសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌដូនពេញ ដែលចាប់ស្ត្រីរកស៊ីផ្លូវភេទ បានលែងៗជាប់តែ អ្នកក្រអត់លុយបានជាប់ បើអ្នកមានលុយ50$ទៅ100$ រួចខ្លួន ។

website_news/2019150701.txt · Last modified: 2019/07/15 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki