website_news:2019150702

កម្លាំងអធិការដ្ឋានខណ្ឌដូនពេញ បញ្ជូនស្ត្រីរកស៊ីផ្លូវភេទ២នាក់ ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ

http://cambodiapolice.com/policekh/ 10:06 am 13 កក្កដា 2019

ភ្នំពេញ ៖ ស្ត្រីរកស៊ីផ្លូវភេទ២នាក់ នៅម្តុំវត្តភ្នំ ត្រូវបានកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ ចុះទៅឃាត់ខ្លួននិងអប់រំ ហើយបញ្ជូនពួកគេទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។ ការឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២២និង០០នាទី និងបានបញ្ចប់នៅវេលាម៉ោង ០២និង០០ នាទីរំលងអាធ្រាត ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ ។ កម្លាំងអធិការដ្ឋានបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះសមត្ថកិច្ច នឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ ៕

website_news/2019150702.txt · Last modified: 2019/07/15 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki