website_news:2019150704

រយៈពេលមួយសប្តាហ៍ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ប្រមូលបានស្ត្រីរកស៊ីផ្លូវភេទ ជុំវិញរមណីយដ្ឋានវត្តភ្នំ ជិត៥០នាក់

https://mediakhmer.club/ July 15, 2019

(ភ្នំពេញ)៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់វត្តភ្នំ បានបើកប្រតិបត្តិការ ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ រួមទាំងអ្នកគួកជេរ (អ្នកចាប់ម៉ូយ) នៅជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលបានបង្កភាពអណាធិបតេយ្យ បណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់ និងតម្លៃស្រ្តីខ្មែរ។ ជាលទ្ធផលរយៈពេល១សប្តាហ៍ នៃប្រតិបត្តិការបង្ក្រាបនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការប្រមូលស្ត្រីរកស៊ីផ្លូវភេទ រួមទាំងអ្នកគួកជេរ (អ្នកចាប់ម៉ូយ) សរុបចំនួន៤៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៧នាក់ ប្រុស១២នាក់ បញ្ជូនមកនៅសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារ បញ្ជូនបន្តទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ៕ ប្រភព៖ freshnews

website_news/2019150704.txt · Last modified: 2019/07/15 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki