website_news:2019150810

នគរបាលខណ្ឌដូនពេញ បន្តចុះបង្ក្រាបស្ត្រីរកស៊ីផ្លូវវភេទឃាត់ខ្លួនបាន២នាក់

http://nokorwatnews.com/ 14-08-2019

ភ្នំពេញ៖ ដោយអនុវត្តន៍តាមការណែនាំរបស់លោកសុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០យប់ កំលាំងជំនាញខណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលវត្តភ្នំ បានចុះបង្ក្រាបករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះកម្លាំងជំនាញ បានបញ្ចប់នៅវេលាម៉ោង២រំលងអាធ្រាតចូលថ្ងៃទី១៤ ខែសីហា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចប្រមូលបានសរុបរួមចំនួន២នាក់ស្រី ។ ចំពោះមុខ អធិការដ្ឋានបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងនឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ ៕ ស រស្មី

website_news/2019150810.txt · Last modified: 2019/08/15 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki