website_news:2019150813

ថៃបញ្ជូនពលករខ្មែរ ចំនួន០៦នាក់ មកស្រុកវិញ ពាក់ព័ន្ធនឹងករណីស្នាក់នៅ លើសការកំណត់

https://www.dap-news.com/ ByID:112 Posted on 15 August 2019 | 07:52

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិដូង បានទទួលពលករខ្មែរ ពីភាគីថៃចំនួន ០៦នាក់ ពាកព័ន្ធនឹងករណីស្នាក់ នៅលើសការកំណត់ ។ នេះបើយោងតាម អគ្គនាយកដ្ឋាន អន្តោប្រវេសន៍។ កម្លាំងនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៦នាក់នេះ មានស្រុកកណើតនៅខេត្តកំពត ០១នាក់ ស្រី ០១នាក់, ខេត្តបាត់ដំបង ០២នាក់ ស្រី ០១នាក់, ខេត្តកំពង់ចាម ០១នាក់ ស្រី ០១នាក់, ខេត្តកំពង់ស្ពឺ ០១នាក់, ខេត្តតាកែវ ០១នាក់ ៕

website_news/2019150813.txt · Last modified: 2019/08/15 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki