website_news:2019150816

អាជ្ញាធរថៃ បញ្ជូនពលរដ្ឋខ្មែរ២នាក់ មកកម្ពុជាវិញ ពាក់ព័ន្ធករណីឆ្លងដែនកាប់ឈើគ្រញូង

http://nokorwatnews.com/ 14-08-2019

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នាវេលាម៉ោង១២និង២០នាទី អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន០២នាក់ តាមច្រកអន្តរជាតិជាំ មាន៖ ១,ឈ្មោះ ហៀន រិន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ២,ឈ្មោះ អ៊ុំ សំបូរ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ អ្នកទាំង២ ត្រូវបានថៃចាប់ខ្លួនថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៧ ពីបទឆ្លងដែនកាប់ឈើ ចូលតាមច្រកចាក់ច្រែង ជាប់គុកនៅស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។ បច្ចុប្បន្ន សមត្ថកិច្ច នៅនឹងមាត់ច្រកអន្តរជាតិជាំ បានអប់រំរួច ក៏បានឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕ ប៉ែន នួន

website_news/2019150816.txt · Last modified: 2019/08/15 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki