website_news:2019151101

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-សង្កាត់/ក្រុង-ស្រុក

https://www.facebook.com/deputygovernoryousophear/ លេខាធិការដ្ឋាន គខបជសៀមរាប 15-11-2019

ខេត្តសៀមរាប៖ ស្រុកជីក្រែង ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-សង្កាត់/ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ អំពីការអនុវត្តតួនាទីភារកិច្ច ច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានលើកុមារ និងពង្រឹងលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាជួយជនរងគ្រោះឲ្យបានសមស្របនិងមានប្រសិទ្ធិភាព នៅបន្ទប់ប្រជុំរដ្ឋបាលស្រុកជីក្រែង ដោយមានការអញ្ជើញចូលរួមពី គណ:អភិបាល ស្រុក ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក មេឃុំ ស្មៀន អ.ក.ន.ក អធិការ កងរាជអាវុធហត្ថ ប្រជាការពារ មណ្ឌលសុខភាព នាយប៉ុស្តិ៍នាយកសាលា យុវជន និងអង្គការដៃគូ សរុប ៧២នាក់។

website_news/2019151101.txt · Last modified: 2019/11/15 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki