website_news:2019151102

ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលបានធ្វើសកម្មភាព នាំមនុស្សឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់

https://www.facebook.com/GDIOfficial/ General Department of Immigration - GDI

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនាវេលាម៉ោង០៩ និង៤៥នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលបានធ្វើសកម្មភាព នាំមនុស្សឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់។នគរបាលអន្តោប្រវេសន្តបានឲ្យដឹងថា មេខ្យល់នេះ មានឈ្មោះ ទ្រី គារ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅ មិនពិតប្រាកដ រីឯជនរងគ្រោះមានឈ្មោះ ធឿង សុផាន ភេទស្រី អាយុ ២៧ឆ្នាំ ស្រុកកំណើតភូមិដូរនំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ ឲ្យគាត់យល់ពីច្បាប់ នៃការឆ្លងដែន និងជួយសម្រួលប្រថាប់ត្រា លិខិតឆ្លងដែនទាំងខ្មែរ-ថៃ ឲ្យរូបគាត់បានធ្វើដំណើរចូលទៅប្រទេសថៃ ដោយស្របច្បាប់ ចំណែកជនសង្ស័យ បានធ្វើការប្រគល់-ទទួល ជូនទៅកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

website_news/2019151102.txt · Last modified: 2019/11/15 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki