website_news:2019151103

ស្ដ្រីពលករខ្មែរ ០១នាក់ ត្រូវបុរសសញ្ជាតិភូមា វាយស្លាប់នៅមុខវត្តថៃយ៉ាងអាណោចអាធ័ម

https://www.facebook.com/prakpheaktraofficial/ Prak Pheaktra album: NEWS LABOUR. 15/11/19

ប្រភពពី៖សមត្ថកិច្ចខេត្តអាងថង ប្រទេសថៃ បានអោយដឹងថា មានករណីស្ដ្រីមេម៉ាយ ០១នាក់ ត្រូវបុរសជនជាតិ ភូមាវាយសម្លាប់ នៅមុខវត្តមួយកន្លែងស្ថិតនៅខេត្តអាងថង។ ហេតុការណ៍ខាងលេីនេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅមុខផ្លូវចូលវត្ដរាជាគ្រូថាណារ៉ាម ស្ថិតនៅក្នុងភូមិ៤ សង្កាត់ហួតាក់ផាន ស្រុកវីឆៃឆាន ខេត្តអាងថង ប្រទេសថៃ ស្ដ្រីរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ អ៊ុយ លឺម ភេទស្រី អាយុ ៤៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាពលករធ្វើការសំណង់នៅក្បែរកន្លែងកើតហេតុ។

ចំណែកឯជនបង្កហេតុ មានឈ្មោះ អាវ ភេទប្រុស អាយុ ៤៧ឆ្នាំ សញ្ជាតិភូមា មុខរបរជាកម្មករសំណង់ធ្វើការជាមួយជនរងគ្រោះ ។ ប្រភពពីកន្លែងកើតហេតុបញ្ជាក់ថា រឿងហេតុដែលឡើងដោយសារ តែជនបង្កហេតុឈ្មោះ អាវ បានលួចចាប់ចិត្តស្រលាញ់ស្ដ្រីរងគ្រោះ ប៉ុន្តែស្រ្ដីរងគ្រោះ មិនបានស្រលាញ់ នោះទេ ដោយស្ដ្រីរងគ្រោះបានស្រលាញ់រស់នៅជាមួយបុរសឈ្មោះ ស អាយុ ២៧ឆ្នាំ ត្រូវជាមិត្តរួមការងារនិងគ្នា។

website_news/2019151103.txt · Last modified: 2019/11/15 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki