website_news:2019160104

ឃាត់ខ្លួនពលរដ្ឋខ្មែរម្នាក់ពីបទក្លែងផាកប័ណ្ណព្រំដែនកម្ពុជា-ថៃ(BORDERPASS)

https://www.facebook.com/CambodiaLabour/ ព័ត៌មានពលករខ្មែរ 16-01-2019

កាលពីថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ កម្លាំងសមត្ថកិច្ចអន្ដោប្រវេសន៍ថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក ស្រុក អារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ឃាត់ខ្លួនពលរដ្ឋខ្មែរម្នាក់ ឈ្មោះ សុខ សរ អាយុ ៤០ឆ្នាំ ពីបទក្លែងបន្លំឯកសារប័ណ្ណព្រំដែនកម្ពុជា - ថៃ (CAMBODIA-THAILAND BORDERPASS) តាមការសួររបស់សមត្ថកិច្ច ពលរដ្ឋខ្មែររូបនោះបានប្រាប់អោយដឹងថាប័ណ្ណព្រំដែនកម្ពុជា-ថៃ (BORDERPASS) នេះគាត់បានជួល អ្នករត់ការធ្វើនៅក្នុងក្រុងប៉ោយប៉ែតក្នុងតម្លៃ 1800បាត ដោយមិនដឹងថាជា BORDERPASS ក្លែងក្លាយ ។ បច្ចុប្បន្នពលរដ្ឋខ្មែររូបនោះត្រូវសមត្ថកិច្ចថៃកសាង សំណសំណុំរឿងដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2019160104.txt · Last modified: 2019/01/16 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki