website_news:2019160106

អាមេរិកស្ថិតនៅលេខរៀងទី១០ក្នុងចំណោមប្រទេសគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី

http://nokorwatnews.com/ 15-01-2019

មហាអំណាចពិភពលោក អាមេរិក ដែលជាប្រទេសមានសិទ្ធិសេរីភាពពេញលេញ ពិសេសគឺស្ត្រី ស្មើភាពគ្នាជាមួយបុរស។ ប៉ុន្តែ តាមរបាយការរបស់ Wonders List បានផ្សាយជាសាធារណបង្ហាញឲ្យឃើញ ថា មហាអំណាចអាមេរិក ជាប្រទេសមួយស្ថិតនៅក្នុងចំណោម១០ ដែលគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី ។

តាមរបាយការណ៍របស់ Wonders List ស្តីពីបញ្ចីឈ្មោះប្រទេស ដែលមានគ្រោះថ្នាក់បំផុត សម្រាប់ស្ត្រីនៅឆ្នាំ២០១៩ ក្នុងនោះមាន ឥណ្ឌា អាហ្វហ្គានីស្ថាន ស៊ូម៉ាលី … ជាដើម ដែលជាតំបន់ត្រូវបានគេចាត់ទុកថា ស្ត្រីតែងតែរងការបៀបបៀនផ្លូវភេទ។ តាម Wonders List ឥណ្ឌាជាប្រទេសនាំមុខ នៅក្នុងបញ្ជីឈ្មោះ ប្រទេសទាំងនោះ មានគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រីនៅក្នុងឆ្នាំ២០១៩ ។ ភាពគ្រោះថ្នាក់របស់ស្ត្រីកើតឡើង ដោយបញ្ហា៣យ៉ាង ក្នុងនោះមាន ទំនៀបទម្លាប់ វិប្បធម៌ អំពើហឹង្សាផ្លូវភេទ និងការជួញដូរមនុស្ស ។ សូមបញ្ជាក់ផងដែរថា មានស្ត្រីឥណ្ឌាប្រមាន៧០ភាគរយគឺជាជនរង្គ្រោះនៅក្នុងការវាយប្រហាររំលោភបំពានផ្លូវភេទ ធ្វើការលើសកម្លាំង ។

ចំណែកអាហ្វហ្គានីស្ថាន ក៏ជាតំបន់ដែលមិនមានសុវត្ថភាពដល់ស្ត្រីនោះឡើយនៅក្នុងឆ្នាំ២០១៩ ។ នៅក្នុងប្រទេសនេះ មានស្ត្រី៨០ភាគរយ មិនចេះអក្សរ ហើយមានស្ត្រីជាច្រើនស្លាប់ពេលសម្រាល់កូន។

ដោយឡែកស៊ីរីគឺជាប្រទេស ឈរលំដាប់ទី៣ ក្នុងបញ្ជី និងជាប្រទេស ដែលស្ត្រីរងការបៀតបៀនផ្លូវភេទ ជាច្រើន។ ក្រៅពីនេះនៅមានប្រទេសជាច្រើនទៀត ដែលជាគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី ឆ្នាំ២០១៩ គឺ ១-ឥណ្ឌា ២-អាហ្វហ្គានីស្ថាន ៣-ស៊ីរី ៤-ស៊ូម៉ាលី ៥-សាឌីអារ៉ាប៊ី ៦-ប៉ាគីស្ថាន ៧-សាធារណរដ្ឋ កុងហ្គោ ៨-យេម៉ែន ៩-នីហ្សេរីយ៉ា ហើយអាមេរិកស្ថិតនៅលេខរៀងទី១០ នៃប្រទេសដែលមាន ភាពគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី ៕

website_news/2019160106.txt · Last modified: 2019/01/16 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki