website_news:2019160502

ធ្លាប់តែឮខ្មែរយើងចាញ់បោកមេខ្យល់! ឥលូវចិន២៦នាក់ ចាញ់បោកមេខ្យល់ពីចិនមកធ្វើការនៅកំពង់សោម កំពុងដាច់បាយស្នើជំនួយពីស្ថានទូត

http://www.sharekhdaily.com/ By Admin May 11, 2019

កំពង់សោម៖ ជនជាតិចិនប្រុសស្រីចំនួន២៦នាក់ ក្នុងនោះមានស្រីម្នាក់ បាននាំគ្នាមកកាន់ស្ថានទូតចិន ដើម្បីសុំការអន្តរាគមន៍រកដំណោះស្រាយជូនពួកគាត់ ក្រោយបានចាញ់បោកមេខ្យល់ពីប្រទេសចិន មករកការងារធ្វើនៅកំពង់សោម ខេត្តព្រះសីហនុ តែបែរជាគ្មានការងារឲ្យពួកគាត់ធ្វើ ជាហេតុធ្វើឲ្យពួកគាត់គ្មានលុយសម្រាប់ទិញអាហារហូបចុកនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្ថានទូតចិន ដែលមានទីតាំងនៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា ពួកជាជនជាតិចិន មានគ្នា២៦នាក់ ក្នុងនោះមានស្រីម្នាក់ ប្រុស២៥នាក់ បានចាញ់បោកមេខ្យល់នៅប្រទេសចិនថាមករកការងារនៅកំពង់សោម ខេត្តព្រះសីហនុ តែពេលមកដល់បែរជាមិនដឹងធ្វើការអី គ្មានការងារឲ្យពួកគាត់ធ្វើទៅវិញ សូម្បីតែលុយក៏ពួកគាត់គ្មានសម្រាប់ទិញអីហូបដែរ ទើបសម្រេចចិត្តនាំគ្នាធ្វើដំណើរមកកាន់ស្ថានទូតចិន ដើម្បីសុំឲ្យខាងស្ថានទូតជួយធ្វើការដោះស្រាយជូនពួកគាត់ ។ ហើយខាងស្ថានទូតមកបានចេញមកអន្តរាគមន៍ព្យាយាមរក ដំណោះស្រាយ និងបានឲ្យថវិកាខ្លះទៅកាន់ពួកគាត់ ដើម្បីទុកទិញអាហារហូប និងឲ្យវិលត្រឡប់ទៅកំពង់សោមវិញផងដែរ៕

website_news/2019160502.txt · Last modified: 2019/05/16 13:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki