website_news:2019160503

បង្ក្រាបទីតាំងវ៉ៃសិចនៅហាងជំនោរត្រជាក់ ៦៨៦៨ ឃាត់ស្ត្រីរកស៊ីផ្លូវភេទ៩នាក់, ថៅកែស្រីរត់បាត់

https://khmeread.com/ May 11, 2019 12:50PM

សៀមរាប ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចុះខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងម៉ាស្សាយីហោ ជំនោរត្រជាក់ ៦៨៦៨ នៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង.ខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែ០៥ ឆ្នាំ២០១៩ វេលាម៉ោង៩និង១៥នាទី យប់។ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង៩ និង១៥នាទីយប់ កម្លាំងប៉ូលិសជំនាញបានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំង ហាងម៉ាស្សា ដែលមានម្ចាស់ឈ្មោះ វីន ភេទ ស្រី (គេចខ្លួន) មិនស្គាល់អត្តសញ្ញាណ ហើយប្រមូលបានស្ត្រីរកស៊ីផ្លូវភេទបានចំនួន ៩នាក់និងបានដកហូតបានស្រោមអនាម័យប្រើរួចបានមួយចំនួនធំ។

ផ្អែកតាមការសម្ភាសន៍ស្ត្រីរកស៊ីផ្លូវភេទទាំង ៩ នាក់ បានឆ្លើយថាថៅកែឈ្មោះ វីន មិនស្គាល់អសយដ្ឋាន បើកហាងម៉ាស្សាហើយរកស៊ីផ្លូវភេទ ដោយរួមភេទ ម្តង៤០០០០រៀល ទៅ ៥០០០០រៀល ហើយត្រូវថៅកែដកយកពាក់កណ្តាល។ ប៉ុន្តែពេលព្រឹកឡើង បានថៅកែទៅទូទាត់យកប្រាក់ពីពួកខ្លួន រួចថៅកែទៅផ្ទះវិញបាត់ ពេលយប់ថៅកែមិនបានមកមើលទេ។

ក្រោយពីការឃាត់ខ្លួនស្ត្រី ម៉ាស្សារួចមក កម្លាំងប៉ូលិសជំនាញបានរៀបចំបញ្ជូន ស្រ្តីរកស៊ីផ្លូវទាំង ៩ នាក់ ទៅមន្ទីរសង្គមកិច្ចខេត្តដើម្បីអប់រំកែប្រែ និងផ្តល់ជំនាញផ្សេងៗដែលពួកគាត់អាចទទួលយកបាន៕

website_news/2019160503.txt · Last modified: 2019/05/16 13:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki