website_news:2019160504

បង្ក្រាបទីតាំងម៉ាស្សាកោសជប់ លួចបំរើសេវាផ្លូវភេទ ”សញ្ចរកម្ម” ៥ គោលដៅផ្សេងគ្នា នៅក្នុងទឹកដីស្រុកសំរោងទង

http://www.cen.com.kh/archives/ May 12, 2019

កំពង់ស្ពឺ ៖ កំលាំងអធិការដ្ឋាននគបាលស្រុកសំរោងទង សហការជាមួយការិ.ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់លួចបំរើសេវាផ្លូវភេទ”សញ្ចរកម្ម” ៥គោលដៅផ្សេងគ្នា នៅរសៀលថ្ងៃសៅវ ទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០ នាទី។

កិច្ចប្រតិបត្តិការខាងលើបានការដឹកនាំនិងសម្របសម្រួលពីលោក អ៊ូ ផាត ព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ លោកស្រីឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ទទួលយេនឌ័រសហការជាមួយកំលាំងគណៈឯកភាពស្រុកសំរោងទង និងអាជ្ញាធរ ភូមិឃុំ យុទ្ឋនាការចុះធ្វើការឆែកឆេរទីតាំងម៉ាស្សា កោសជប់ចំនួន ០៥ គោលដៅ រកឃើញភាពមិនប្រក្រតី ក្នុងការប្រកបមុខរបរខាងលើនិងបានឃាត់ខ្លួនមនុស្សចំនួន ១៥នាក់ ស្រីទីតាំងទាំងអស់ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ពីជំនាញ លោកស្រីឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ទទួលយេនឌ័របានឲ្យ ដឹងថា ការចុះបង្ក្រាបទីតាំងបើកផ្ដល់ការប្រព្រឹត្ដ”សញ្ចរកម្ម”គឺទទួលបានពាក្យបណ្ដឹងពីពលរដ្ឋល្អដែលបានប្ដឹងថាទីតាំងខាងលើគឺកំពុងតែប្រកបមុខរបរជ្រកក្រោមស្លាក ម៉ាស្សាកោសជប់ ប៉ុន្តែធាតុពិតគឺបំរើផ្លូវភេទផ្ទុយនិងច្បាប់ ជាក់ស្ដែងកំលាំងចុះសហការស្រាវជ្រាវ ជាលទ្ឋផល ទីតាំងទី០១ យីហោ ៩១៩ មាននារីជាអ្នកបំរើសេវាផ្លូវភេទ ម៉ាស្សាកោសជប់ ៥នាក់ មាន ២បន្ទប់ ឈ្មោះ ផន សម្ជស្ស ភេទស្រី អាយុ ៣៣ឆ្នាំ (ម្ចាស់ហាង) ទីតាំងទី០២ យីហោ ៩៩ មាននារី ២នាក់ (មាន ៣បន្ទប់)ឈ្មោះ អៀង សារឹម ភេទស្រី អាយុ២៧ឆ្នាំ(ម្ចាស់ហាង) ទីតាំងទី០៣ យីហោ តារារះ មាននារី ៥នាក់ (មាន៣បន្ទប់) ឈ្មោះ គី ស្រីល័ក្ខ ភេទស្រី អាយុ៣៨ឆ្នាំ(ម្ចាស់ហាង) ទីតាំងទី០៤ យីហោ ១៦៧ មាននារី ៣ នាក់(មាន២បន្ទប់)ឈ្មោះ ចិន រុំ ភេទស្រី អាយុ២៨ឆ្នាំ(ម្ចាស់ហាង) ទីតាំងទី០៥ យីហោ ៧៧៧៧ វិមានសុខ មានម្ចាស់ហាង(ប្ដីប្រពន្ធ)គ្មាននារីនោះទេ ។ វត្ថុតាងរួមមានស្រោមអនាម័យ ជាច្រើនប្រអប់(មិនទាន់ប្រើការនិងប្រេីរួចដែលទុកក្នុងធុងសំរាមជាច្រើន) កែវជប់ជាច្រើនឡូ ប្រេងរំអិល ចំនួន ១៣ កញ្ចប់។

បច្ចុប្បន្នម្ចាស់ទីតាំងជាថៅកែហាង និងក្រុមនារីៗប្រកបមុខរបរកោសជប់ បំរើសេវាផ្លូវភេទទាំង១៥ នាក់ត្រូវបាន បញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរនឹងការពារអនីតិជនខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ កូឡាប

website_news/2019160504.txt · Last modified: 2019/05/16 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki