website_news:2019160505

ពិធីរៀបការរវាងកូនក្រមុំខ្មែរនិងកូនកម្លោះជនបរទេសត្រូវបានសមត្ថកិច្ចបញ្ឈប់

http://khmeread.com/ May 11, 2019 11:57AM

កំពង់ស្ពឺ ៖ ពិធីរៀបមង្គលការរវាងនារីខ្មែរនិងបុរសជនបរទេស មួយត្រូវបានអាជ្ញាធរ ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោង២រសៀល នៅចំណុចភូមិឃុំខាងលើ ដោយសារធ្វើខុសពីនីតិវិធីច្បាប់នៃព្រះរាជាណាកម្ពុជា។ សមត្ថកិច្ចនិយាយថា ជនបរទេសឈ្មោះ GOH HOCK LKE អាយុ៥១ឆ្នាំ សញ្ជាតិម៉ាឡេស៊ី មុខរបរប្រធានក្រុមហ៊ុនជួសជុលឡានឡារីតា (Laryta) ទីកន្លែងស្នាក់នៅផ្ទះលេខ៤១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាន់តែលិខិតឆ្លងដែនលេខ A5076 8244 ផុតកំណត់នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៣ និងទិដ្ឋាការប្រភេទ AលេខE0187 6319។

សមត្ថកិច្ចនិយាយបន្តថា នៅក្នុងកិច្ចសន្យាបញ្ឈប់មិនឱ្យរៀបការទី១-បញ្ឈប់សកម្មភាពរៀបអាពាហ៍ពិពាហ៍ ដោយគ្មានច្បាប់អនុញ្ញាតជាមួយឈ្មោះ សឹម សារឿន ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិពោធ៍ធំ ឃុំពោធ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយយោងតាមមាត្រា ៤-៥-៦ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិស្ដីពីអន្តោប្រវេសន៍។

ទី២-បើចង់រៀបអាពាហ៍ពិពាហ៍ត្រូវអនុញ្ញាតតាមច្បាប់មាត្រាទី៦ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិស្តីពីអន្តប្រវេសន៍ដូចខាងក្រោម៖ -ពាក្យសុំរៀបអាពាហ៍ពិពាហ៍ឯកសារថតចម្លងលិខិតឆ្លងដែនរបស់សាមីខ្លួនជនបរទេស, មានទិដ្ឋាការចូលប្រទេសកម្ពុជាដែលនៅមានសុពលភាព, លិខិតបញ្ជាក់ភាពនៅលីវឬពោះម៉ាយឬមេម៉ាយចេញដោយសមត្ថកិច្ចនៃប្រទេសសាមីខ្លួនជនបរទេស, លិខិតបញ្ជាក់សុខភាពចេញដោយសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា, លិខិតថ្កោលទោសចេញដោយសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា, លិខិតបញ្ជាក់ពីមុខរបរពិតប្រាកដរបស់សាមីខ្លួនជនបរទេសដែលធានាដល់ជីវភាពរស់នៅចេញដោយសមត្ថកិច្ចនៃប្រទេសទាំងពីរ, មានឯកសារឬលិខិតឆ្លងដែននិងលិខិតបញ្ជាក់ទីលំនៅពោះម៉ាយឬម៉េម៉ាយត្រូវបានបញ្ជាក់ នីត្យានុកូលដ្ឋានពីស្ថានទូតឬស្ថានតំណាងនៃប្រទេសសាមីខ្លួនជនបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

ទី ៣-ត្រូវបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរនិងបរទេសចាប់ពីថ្ងៃទី ១០ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទីរសៀលនេះតទៅនិងទី ៤-ក្នុងករណីមិនគោរពតាមកិច្ចសន្យាខាងលើសមត្ថកិច្ច បានត្រូវអនុវត្តតាមច្បាប់អន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា៕

website_news/2019160505.txt · Last modified: 2019/05/16 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki