website_news:2019160509

អាជ្ញាធរថៃបញ្ជូនជនក្លែងខ្លួនជាសង្ឃចំនួន៣នាក់មកកម្ពុជា

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១០:២៩ ឃឹម ប៊ុនណាក់

ខេត្តឧត្តរមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីវេលាម៉ោង៦យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរថៃបានបញ្ជូនជនក្លែងខ្លួនជាសង្ឃចំនួន៣នាក់មកកម្ពុជាវិញតាមច្រកអន្តរជាតិជាំ ដែលប៉ូលិសថៃចាប់ខ្លួននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តស៊ីសាកេត ពីបទឆ្លងដែនខុសច្បាប់ ចូលតាមច្រកទ្វារអន្តរជាតិអូរស្មាច់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ។ ជនក្លែងខ្លួនជាសង្ឃទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះ ទត វឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់ភូមិម្សាគ្រង ឃុំម្សាគ្រង ស្រុកស្ទោង ខេត្តកំពង់ធំ ២-ឈ្មោះ ប៉ក់ ភេន ភេទប្រុស អាយុ៣០ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា និង៣-ឈ្មោះ សេង សុវណ្ណរិទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។ បច្ចុប្បន្នជនក្លែងខ្លួនជាសង្ឃទាំង៣នាក់ត្រូវបានអាជ្ញាធរធ្វើការអប់រំឲ្យត្រឡប់ទៅកាន់លំនៅដ្ឋានវិញហើយ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

website_news/2019160509.txt · Last modified: 2019/05/16 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki