website_news:2019160703

ប្រធាននគរបាល អន្តោប្រវេសន៍ស្រះកែវ សន្យាជួយសម្រួល ការធ្វើដំណើរ របស់ពលករខ្មែរ ទៅក្នុងទឹកដីរបស់ខ្លួន

https://www.dap-news.com/ ByID:117 Posted on 15 July 2019 | 16:57

ភ្នំពេញ ៖ លោក ហ៊ុន សារឿន អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានសំណូមពរ លោកវរសេនីយ៍ឯក បិនចាផុន រ៉តសាវ៉ាត ប្រធាននគរបាលអន្តោប្រវេសន៍ ខេត្តស្រះកែវ ជួយសម្រួលដល់ការ ចេញ-ចូល ឆ្លងកាត់ព្រំដែន ក៏ដូចជាការស្នាក់នៅ និងធ្វើការក្នុងភូមិសាស្ត្រ របស់ខ្លួនរបស់នពលករ និងអាជីវករខ្មែរ។

ជាការឆ្លើយតបជាមួយនឹង អារម្មណ៍រំភើបសប្បាយរីករាយ លោកប្រធាននគរបាល អន្តោប្រវេសន៍ ខេត្តស្រះកែវ បានសន្យាថា នឹងខិតខំថែមទៀត ក្នុងការងារសម្រួល ដល់ដំណើរឆ្លងកាត់ របស់គណៈប្រតិភូកម្ពុជា ការឆ្លងកាត់ ស្នាក់នៅ និងធ្វើការរបស់ពលរដ្ឋខ្មែរ នៅទូទាំងខេត្តស្រះកែវ ព្រមទាំងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ ដូចពេលកន្លងទៅផងដែរ។

នេះជាលើកឡើង របស់ភាគីទាំងពីរ នៅក្នុងចំពិធីប្រគល់លិខិត ថ្លែងអំណរគុណជូនលោក វរសេនីយ៍ឯក បិនចាផុន រ៉តសាវ៉ាត ពីសំណាក់ លោកអគ្គកុងស៊ុលខ្មែរ។ នេះបើតាមការផ្សព្វផ្សាយ របស់គេហទំព័រ អគ្គកុងស៊ុលខ្មែរ នៅខេត្តស្រះកែវ ៕

website_news/2019160703.txt · Last modified: 2019/07/16 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki