website_news:2019160704

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរម្នាក់មកស្រុកវិញតាមច្រកអន្តរជាតិជាំស្រងាំ

http://www.rasmeinews.com/ July 15, 2019, 9:17 PM

ដោយបាយ័ន/ឧត្តរមានជ័យ: ពលរដ្ឋខ្មែរម្នាក់ត្រូវបានទាហានថៃចាប់ខ្លួនពីបទឆ្លងដែនដោយខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ហើយបញ្ជូនខ្លួនទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេតត្រូវបានដោះលែងឱ្យមានសេរីភាពរួចបញ្ជូនត្រឡប់មកស្រុកកំណើតវិញ។ពិធីប្រគល់និងទទួលបានធ្វើឡើងស្ថិតនៅច្រកអន្តរជាតិជាំស្រងាំក្នុងទឹកដីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បានិយាយថាពលរដ្ឋខ្មែរដែលត្រូវបានបញ្ជូនមកស្រុកវិញគឺមាន ឈ្មោៈ លយ កន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិថ្នល់ទទឹងឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ឈ្មោះលយកនត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះពីបទឆ្លងដែនកាប់ឈើ។ ចូលតាមច្រកអូរស្វាយរួចបញ្ជូនទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេតប្រទេសថៃចាប់តាំងពីពេលនោះមករហូតដល់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៩នេះទើបដោះលែងអោយមានសេរីភាពវិញរួចបញ្ជូនមកស្រុកកំណើតវិញ៕S/

website_news/2019160704.txt · Last modified: 2019/07/16 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki