website_news:2019160801

ជំនឿសាសនា ជាឱសថព្យាបាលជំងឺផ្លូវចិត្ត និងជាគ្រឹះដ៏រឹងមាំនៃសីលធម៌ ដើម្បីកាត់បន្ថយនិងឈានទៅការលុបបំបាត់អំពើជួញដូរមនុស្ស

https://grandnewsasia.com/detail/ 15-08-2019

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានមានប្រសាសន៍លើកឡើងថា ជំនឿសាសនា គឺជាឱសថដែលព្យាបាលជំងឺផ្លូវចិត្ត ជាមាគ៌ាតម្រង់ផ្លូវឱ្យមនុស្សដែលទៅតាមផ្លូវសុចរិត ជាច្បាប់កម្រិតអោយមនុស្សជៀសវាងនូវកំហុសក្នុងការកសាងបាបកម្ម និងឧក្រឹដ្ឋកម្មនានាឲ្យមនុស្សចេះរស់នៅមានភាពសុខុនរមនាក្នុងកិត្តិយស និងសេចក្តីថ្លៃថ្នូរ ចេះគោរពខ្លួនឯង និងគោរពគ្នាទៅវិញទៅមក ដែលនេះមានន័យថា សាសនា គឺជាប្រភពនៃសេចក្តីសុខរបស់មនុស្ស ដែលនេះជាហេតុផលក្នុងការកាត់បន្ថយ និងឈានទៅការលុបបំបាត់អំពើជួញដូរមនុស្សក្នុងសង្គមកម្ពុជាផងដែរ។ លោក បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើបលើកទី៣ នារសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោក ស ខេង បានបន្តថា ការជួញដូរមនុស្ស គឺជាអំពើឃោរឃៅ អមនុស្សធម៌ និងជាអំពើបាបយ៉ាងធ្ងន់ធ្ងរដែលជនល្មើសបានប្រព្រឹត្តទៅលើជនរងគ្រោះជាមនុស្សគ្រប់វ័យ ទាំងទារក កុមារ យុវវ័យ និងមនុស្សចាស់គ្រប់ប្រភេទ ឥតរើសមុខ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ បាត់បង់សិទ្ធិជាមនុស្សបាត់បង់សេចក្តីសុខក្នុងគ្រួសារខូចខាតដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រហូតដល់បាត់បង់អាយុជីវិតរៀងរាល់ថ្ងៃ។ លោក ស ខេង បានបន្ថែមថា ការរួមគ្នាក្នុងសកម្មភាពពង្រីកការផ្សព្វផ្សាយតាមរយៈការអប់រំតាមបែបសាសនាដល់សាសនិកគ្រប់និកាយសាសនាទាំងអស់ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុ ជាគឺដើម្បីឲ្យយល់ដឹងអំពីអំពើជួញដូរមនុស្ស ផលប៉ះពាល់ ល្បិចកលជនល្មើសនិងនាំគ្នាលុបបំបាត់ទាសភាពសម័យទំនើបនេះឲ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

website_news/2019160801.txt · Last modified: 2019/08/16 13:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki