website_news:2019160809

មន្រ្តីនៃអគ្គនាយកដ្ឋានការងារ បានធ្វើការណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលត្រូវចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន សរុបចំនួន ១០៦នាក់

https://www.facebook.com/ អគ្គនាយកដ្ឋានការងារ General Department of Labour 15-08-2019

នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីនៃអគ្គនាយកដ្ឋានការងារ បានធ្វើការណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលត្រូវចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន សរុបចំនួន១០៦នាក់ (ស្រី៤៨នាក់)។

វគ្គសិក្សានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់កម្មសិក្សាការី ឱ្យមានការយល់ដឹងអំពី៖

១-ការរៀបចំខ្លួន ដើម្បីធ្វើការនៅប្រទេសជប៉ុន

២-ភូមិសាស្រ្ត បរិស្ថាន និងវប្បធម៌នៅប្រទេសជប៉ុន

៣-ការធ្វើដំណើរតាមផ្លូវ និងការទៅដល់ប្រទេសជប៉ុន

៤-ការធ្វើការងារ និងការរស់នៅក្នុងប្រទេសជប៉ុន

៥-ការគ្រប់គ្រងប្រាក់

៦-សុខភាព និងអនាម័យ

៧-ការធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ

៨-សុវត្ថិភាព និងសេវាគាំទ្រ។

ក្រុមហ៊ុនដែលបានបញ្ជូនកម្មសិក្សាការី ទទួលការបណ្តុះបណ្តាលក្នុងវគ្គនេះមានចំនួន៧ គឺ

១. Ung Rithy Group Co., LTD

២. Asia Recruit Staffing (A.R.S) Co., LTD

៣. Axel Asia Human Resources Co., LTD

៤. Big Bi Imex Group Co., LTD

៥. Global Employment Service Co., LTD

៦. JNN International Economic and Technical Cooperation Co., LTD

៧. Kakehashi International & Business Co., Ltd

website_news/2019160809.txt · Last modified: 2019/08/16 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki