website_news:2019161003

ពលរដ្ឋខ្មែរជាង ១ម៉ឺន ២ពាន់នាក់ហើយកំពុងធ្វើកម្មសិក្សា និងធ្វើការនៅជប៉ុន

http://kleykley.sabay.com.kh/ ច័ន្ទ, 14 តុលា 2019 15:38

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា កម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើកម្មសិក្សា និងបម្រើការងារនៅប្រទេសជប៉ុន មានចំនួនប្រមាណ ១ម៉ឺន ២ពាន់នាក់ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩នេះ។ ការលើកឡើងនេះនៅក្នុងជំនួបជាមួយ លោក MIKAMI Masahiro ឯកអគ្គរាជទូតថ្មីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះដែរ ឯកអគ្គរាជទូតជប៉ុនបានសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត មិនថានៅប្រទេសជប៉ុន ឬនៅប្រទេសកម្ពុជានោះឡើយ។ លោកក៏បានមើលឃើញអំពីសារៈសំខាន់ នៃការប្រកួតប្រជែងលើវិស័យឧស្សាហកម្មរបស់កម្ពុជា ដោយឯកឧត្តមបានប្ដេជ្ញាថានឹងជួយពង្រឹង និងពង្រីកឧត្តមភាពប្រកួតប្រជែងលើវិស័យឧស្សាហកម្មរបស់កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

គូសបញ្ជាក់ដែរថា កម្ពុជាបានបញ្ជូនពលករជំនាញលើកដំបូងទៅបម្រើការនៅជប៉ុនចំនួន ១១នាក់ ក្រោយអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ជប៉ុន លើការបញ្ជូននិងទទួលពលករជំនាញ ត្រូវបានចុះហត្ថលេខារួចរាល់ផងដែរ៕ អត្ថបទ៖ ម៉េងងី

website_news/2019161003.txt · Last modified: 2019/10/16 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki