website_news:2019161207

មានករណីពលករខ្មែរ ត្រូវខ្សែភ្លើងឆក់រងរបួសធ្ងន់

https://www.facebook.com/LabourOfficial/ ពលករ December 14 at 10:12 PM 14/12/19

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២:៣០នាទីនារសៀលថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩នៅក្បែរផ្លូវលំមួយក្នុងតំបន់(កផៃ) ស្ថិតក្នុងក្រុងប៉ាតាយ៉ា ស្រុកបាងឡាមុង ខេត្តឈុនបុរី ប្រទេសថៃ ។ ជនរងគ្រោះមានឈ្មោះ ណុប ភេទប្រុស អាយុ ២៥ឆ្នាំ រងរបួសត្រូវចរន្តភ្លើងអគ្គិសនីឆេះដៃខាងឆ្វេងមានស្ថានភាពធ្ងន់ធ្ងរ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវភ្នាក់ងារសង្គ្រោះបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបាងឡាមុង ខេត្តឈុនបុរី។ ប្រភពពីមិត្តភ័ក្ដិរួមការងារជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា ថ្ងៃនេះជនរងគ្រោះមកធ្វើការរៀបចំប្រព័ន្ធខ្សែភ្លើងថ្មី ខណៈពេលកើតហេតុជនរងគ្រោះបានទៅត្រងចំណុច់ខ្សែភ្លើងធំ ដែលមានកម្លាំងភ្លើងខ្លាំងបណ្ដាលឲ្យត្រូវចរន្តអគ្គិសនីឆក់រងរបួសធ្ងន់។ ប្រភពពីខេត្តឈុនបុរី

website_news/2019161207.txt · Last modified: 2019/12/16 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki