website_news:2019161208

មានករណីពលករខ្មែរធ្វើការលក់បាយនៅក្នុងខេត្តឈុនបុរី បានគាំងបេះដូងស្លាប់

https://www.facebook.com/LabourOfficial/ December 14 at 7:16 AM • 14/12/19

មានករណីពលករខ្មែរធ្វើការលក់បាយនៅក្នុងខេត្តឈុនបុរី បានគាំងបេះដូងស្លាប់ កាលពីវេលាទៀបភ្លឺ ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ ជនរងគ្រោះ ឈ្មោះ សៀប សិត ភេទប្រុស អាយុ ២៤ឆ្នាំ ស្រុកកំណើតរស់នៅភូមិល្វា ស្រុកក្រឡាញ់ ខេត្តសៀមរាម។ ប្រភពពីសាច់ញាតិស្លាប់បានប្រាប់ឲ្យដឹងថា ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយបន្ទាប់មកជនរងគ្រោះបានស្លាប់បាត់បង់ជីវិត បន្ទាប់មកខាងមន្ទីរពេទ្យបានទាមទារប្រាក់ចំនួន ៤០.០០០បាត ពីសាច់ញាតិជនរងគ្រោះ រីឯខាងថៅកែក៏មិនទទួលខុសត្រូវដែរ ព្រមទាំងគ្មានលេខទូរស័ព្ទទំនាក់ទំនង ខណៈពេលនេះសាច់ញាតិនៅធ្វើការនៅខេត្តអយុធ្យា កំពុងធ្វើដំណើរដល់ទីក្រុងកក់ ហេីយកំពុងធ្វើដំណើរបន្តមកខេត្ដឈុនបុរី ដើម្បីជួបសព។ ប្រភពបន្ថែមពីសាច់ញាតិខណៈពេលនេះសាកសពត្រូវបញ្ជូនចេញពីមន្ទីរពេទ្យឯកជនមករក្សាទុកនៅមន្ទីរពេទ្យស្រុកបាងឡាម៉ុងវិញ។ លេខទូរស័ព្ទសាច់ញាតិសព៖0994984159 ,0946947643 ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតនៅប្រទេសកម្ពុជា ករណីនេះបានការជួយអន្តរាគមន៍ពីមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ភ្លាមៗផងដែរ។

website_news/2019161208.txt · Last modified: 2019/12/16 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki