website_news:2019170603

ក្រុមហ៊ុនរបស់ថៃ យល់ព្រមបើកប្រាក់ខែ ឲ្យពលករខ្មែរ

https://www.dap-news.com/archives/ ByID:119 Posted on 16 June 2019 | 10:03

ភ្នំពេញ៖ បន្ទាប់ពីមន្រ្តីស្ថានទូតកម្ពុជា បានជួបតំណាងក្រុមហ៊ុនមួយ ស្ថិតនៅស្រុកសាមផ្រាន ខេត្តណាខនប៉ាធុម ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងករណីមិនបើកប្រាក់ឈ្នួល ពលករខ្មែរចំនួន១១នាក់នោះ ក្រុមបានយល់ព្រម បើកឲ្យពួកគាត់ហើយ ក្រោយមានការយល់ច្រឡំ លើចំណុចមួយចំនួន។

បើតាមការចុះផ្សាយរបស់ស្ថានទូតខ្មែរ នៅបាងកក បន្ទាប់ពីពិភាក្សារកដំណោះស្រាយគ្នារួចមក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ តំណាងក្រុមហ៊ុន បានបញ្ជាក់ថា ដោយសារក្រុមហ៊ុនមានសាខាច្រើន នៅតាមបណ្តាខេត្តផ្សេងៗ ហើយសាខាក្នុងខេត្ត ដែលពលករកំពុងធ្វើការ មិនសូវមានការងារឲ្យពលករធ្វើ ដូច្នេះគាត់បានស្នើសុំប្តូរការងារ ឲ្យពលករទៅធ្វើការ នៅសាខាក្នុងខេត្តផ្សេង ប៉ុន្តែពលករមិនយល់ព្រម ហើយបានរត់គេចពីក្រុមហ៊ុន ទៅធ្វើការនៅកន្លែងផ្សេង ដោយមិនបានបើកប្រាក់ឈ្នួល ដែលនៅសល់ ។ ប្រភពបន្តថា «ដូច្នេះក្រុមហ៊ុន នឹងបើកប្រាក់ឈ្នួលដែល នៅសល់ទាំងអស់ឲ្យទៅពលករ ដោយសុំឲ្យពលករទាំងអស់ មកទទួលប្រាក់ឈ្នួល នៅស្នាក់ការរបស់ក្រុមហ៊ុន»៕

website_news/2019170603.txt · Last modified: 2019/06/17 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki