website_news:2019170702

នគរបាលបញ្ជូនខ្លួនស្ត្រីខ្មែរ ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីពរពោះជំនួសចិន

https://www.chnchannel.com/ អត្ថបទដោយ Asmatt កាលបរិច្ឆេទ ថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2019

ភ្នំពេញ ៖ នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនស្ត្រីខ្មែរ ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីពរពោះជំនួសចិន ដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យ ដែលសមត្ថកិច្ចបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមានឈ្មោះ៖

១.សេង ចិន្ដា ហៅដា អាយុ៣២ឆ្នាំ មានទីលំនៅភូមិគោល ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

២.ឈ្មោះ ភួន ស៊ីនួន អាយុ៣២ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ។

៣.ឈ្មោះ សាត សារួន អាយុ៣១ឆ្នាំ ។

សូមជម្រាបថា ស្ត្រីខ្មែរ៣នាក់ដែលពាក់ព័ន្ធបទល្មើសពរពោះជំនួស ត្រូវបាននរគបាលវៀតណាមចាប់បញ្ជូន មកអោយនគរបាលកម្ពុជាវិញ បន្ទាប់ពីពួកគេឆ្លងដែនទៅសម្រាលកូននៅក្បែរព្រំដែនវៀតណាម.ចិន ។ ពាក់ព័ន្ធករណីពរពោះជំនួសខាងលើនេះ បើតាមចម្លើយរបស់ឈ្មោះ សេង ចិន្ដា បានអោយដឹងថា នៅក្នុងខែតុលា ឆ្នាំ២០១៨ នាងបានទៅផ្ទះរបស់ឈ្មោះ ភូន ស៊ីនឿន ដែលនៅក្នុងភូមិជាមួយគ្នានិយាយបញ្ចុះបញ្ជូលឲ្យទៅពរ ពោះជំនួសជនជាតិចិននៅភ្នំពេញដោយ ទទួលបានប្រាក់ចំនួន៨០០០ដុល្លារក្នុង ទារកមួយ ។ ក្រោយមកនៅថ្ងៃទី ១១តុលា ឆ្នាំ២០១៨ ឈ្មោះ ភូន ស៊ីនឿន បានមកភ្នំពេញតាមការរៀបចំរបស់សេង ចិន្ដា ដោយបានជួបបុរស ស្ត្រីជនជាតិចិន៧នាក់ ហើយការនិយាយគ្នាគឺមានអ្នកបកប្រែភាសារចិន ។ លុះដល់ថ្ងៃទី ២៥តុលា ២០១៨ មានក្រុមគ្រូពេទ្យចិនបានពិនិត្យប្រដាប់បន្តពូជ ហើយក៏ដាក់បញ្ចូលមេជីវិតទៅក្នុងស្បូន ហើយពួកគេក៏អោយលុយកាក់មួយចំនួនសម្រាប់ហូបចុក ថែរក្សាសុខភាព និងពិនិត្យគ៌ត ក្រោយមកខ្លួនបានប្រាប់ថានាងមានផ្ទៃពោះហើយ ពេលនោះនៅថ្ងៃទី ១២មិថុនា ឆ្នាំ២០១៩ ពួកចិនបានអោយនាងឡើងមកភ្នំពេញដើម្បីធ្វើលិខិតឆ្លងដែន ហើយគេក៏អោយប្រាក់នាងថែម២ ០០០ដុល្លារទៀតដើម្បីចាយវាយបណ្ដោះអាសន្ន ។ បន្ទាប់មកនៅថ្ងៃទី ២៩ មិថុនា ឆ្នាំ២០១៩ អ្នកបកប្រែក៏បានទូរស័ព្ទអោយនាងមកភ្នំពេញដើម្បីរៀបវំសម្រាលកូន នៅពេលស្ថិតនៅក្នុងរថយន្តធ្វើដំណើរទៅប្រទេ សវៀតណាម នាងឃើញមានស្ត្រីចិន២ នាក់ ទារកម្នាក់ ស្ត្រីខ្មែរម្នាក់ទៀតឈ្មោះ សាត សារួន ដែលឈ្មោះដាបញ្ជូនមកអោយមើលថែទាំទារកនិងអ្នកពរពោះ ។

ពេលធ្វើដំណើរទៅដល់ច្រកទ្វារបាវិត មានបុរសជនជាតិចិនម្នាក់ជាអ្នករត់ការចេញលុយកាក់ទាំងអស់ ។ បន្ទាប់មកពួកគេបានបន្តដំណើរតាមរថយន្តតាក់ស៊ី រហូតដល់ចំណតរថភ្លើងក្រុងហូជីមិញ និងបន្តដំណើរ២ថ្ងៃ២យប់ ទើបដល់ទៅក្រុងហាណូយ ដល់ទីនោះមានជនជាតិចិន ផ្សេងទៀតរៀបចំឲ្យបន្តដំណើរទៅព្រំដែន ក៏ត្រូវសមត្ថកិច្ចវៀតណាមចាប់ទាំងអស់គ្នាតែម្ដងដោយមានទាំងខ្មែរ ចិន វៀតណាមដែលរត់ការផង ។ រហូតដល់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៩ នៅពេលដែលវៀតណាមកំពង់ឃុំខ្លួនបណ្ដោះអាសន្ន ស្រាប់តែឈ្មោះ ភូន សុីនឿនបាន ឈឺពោះសម្រាលបានកូន ស្រីមួយ ហើយរហូតមកដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩ វៀតណាមសម្រេច បញ្ជូនស្រីៗមកប្រទេស កម្ពុជាវិញ ។

ចំណែកជនជាតិចិន វៀតណាម និងខ្មែរ ដែលជាអ្នករត់ការ ត្រូវបានសមត្ថកិច្ចវៀតណាម ចាត់កាងតាមច្បាប់របស់វៀតណាមនៅក្រុងហាណូយ ។ រឿងក្ដីពរពោះជំនួសដែលក្រុមឈ្មួញមានគោលដៅនាំយកទារកទៅក្រៅប្រទេសនេះ អយ្យការអមតុលាការកំពុងសាកសួរជនសង្ស័យនៅឡើយ ដោយ មិនទាន់កំណត់នូវនទល្មើសដែលត្រូវ ចោទប្រកាន់នៅឡើយ ៕

website_news/2019170702.txt · Last modified: 2019/07/17 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki