website_news:2019170904

បើថៃបណ្តេញពលករកម្ពុជា-មីយ៉ាន់ម៉ា និងឡាវចេញ នោះសេដ្ឋកិច្ចនឹងធ្លាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ម៉ោង ១១:១៦ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថា ប្រសិនបើប្រទេសថៃបណ្តេញពលករដែលទទួលយកទៅធ្វើការចេញពីប្រទេសនោះ សេចដ្ឋកិច្ចប្រទេសនេះនឹងធ្លាក់ចុះជាគំហុក ។ ថ្លែងក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលេីកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលេីវិស័យការងារ ស្របពេលនៃកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី៥ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV ( កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) នាព្រឹកថ្ងៃទី១៧ កញ្ញា នៅខេត្តសៀមរាប ក្រោមប្រធានបទ«ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យ សន្តិសុខសង្គម»។

សម្តេចតេជោបានបញ្ជាក់ថា «មូលហេតុដែលថៃយកពលកម្មច្រើនពីបណ្តាប្រទេសនានានេះ ដោយសារ តែនៅប្រទេសមានការងារច្រើន ។ ផ្ទុយទៅវិញ ប្រសិនបើថៃ បណ្តេញពលករប្រទេសទាំងបីចេញនោះសេដ្ឋកិច្ចថៃ និងធ្លាក់ចុះតែម្តង ដោយសារតែគ្មានកំលាំងពលកម្មគ្រប់គ្រាន់ន»។ សម្តេចបន្តថា ចំពោះកំលាំងពលកម្មនេះ ភាគីទាំងអស់តែងតែធ្វើការសហការគ្នា ក្នុងនោះ មិនថាកម្ពុជានោះទេ ទាំងប្រទេសឡាវ មីយ៉ាន់ម៉ា សុទ្ធតែធ្វើសហប្រតិបត្តិការជាមួយថៃ ពីស្ថានភាពពលករមិនស្របច្បាប់ឲ្យទៅជាពលករស្របច្បាប់ ។

សម្តេចគូសបញ្ជាក់ថា៖ «ចំណុចនេះ ខ្ញុំគួរតែនិយាយឲ្យច្បាស់លាស់ សព្វថ្ងៃនេះ ខ្ញុំមិនដឹងថា តើប្រទេសរបស់អស់លោក ឯកឧត្តម លោក ជំទាវ មាននិន្នាការបែបណាទេ? ក៏ប៉ុន្តែនៅកម្ពុជា កាលដែលយើងខិតខំស្វែងរកឱកាសការងារធ្វើនៅក្រៅប្រទេស ដូចជានៅកូរ៉េ ខាង ត្បូង ជប៉ុន ម៉ាឡេស៊ី ថៃ និងសាំងហ្គាពួរ បែរជាចាត់ទុកថាហើយ បញ្ចូនមនុស្សឱ្យទៅស៊ីឈ្នួលគេ នៅធ្វើខ្ញុំ? ក៏ប៉ុន្តែសុំយើងដាក់សំណួរសួរមើលថាបើមិនធ្វើការទេ តើអ្នកណារសបានទៅនោះ?»។ សម្តេចក៏បានលើកឡើងថា ក្រុមប្រឆាំងបានធ្វើការប្រែក្លាយការធ្វើចំណាក់ស្រុកទៅក្រៅប្រទេសទៅជារឿងរាជដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាឲ្យប្រជាពលរដ្ឋខ្លួនឯងបាន ហើយឲ្យពលរដ្ឋធ្វើចំណាក ស្រុករកការងារធ្វើ ។

ផ្ទុយទៅវិញ ការរកការងារធ្វើនេះ គឺជាក្របខណ្ឌនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដែលមុនដំបូងក្នុងក្របខណ្ឌ គឺប្រទេសហ្វីលីពីនជាប្រទេសដែល មានពលករច្រើនចេញទៅធ្វើការនៅក្រៅប្រទេសដូច្នេះ អស់លោក លោកស្រី អាចឃើញ ថាសេចក្តីសម្រេចទាំងពីលើកទាក់ទងនិងពលករគឺសម្រេចនៅក្នុងប្រទេសហ្វីលីពីនទាំងអស់២០០៧ នៅទីក្រុងសេអ៊ូ និង២០១៧នៅទីក្រុងម៉ានីឡា ខ្ញុំមានវត្តមានទាំងអស់។ (សម្រួល៖ ស្រីណា)

website_news/2019170904.txt · Last modified: 2019/09/17 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki