website_news:2019170905

សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗដល់រដ្ឋមន្ត្រីការងារ CLMTV

http://www.rasmeinews.com/ September 17, 2019, 9:27 AM

ដោយ:តារារិទ្ធ-សៀមរាប: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដល់រដ្ឋមន្ត្រីការងារនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ដើម្បីសម្រេចបាននូវសេចក្តីថ្លែងការណ៍ស្តីពីផែនទីបង្ហាញផ្លូវឆ្ពោះស្ដីពីចល័តភាពនៃរបបសន្តិសុខ សង្គមសម្រាប់ពលករទេសន្តប្រវេសន៍នៃប្រទេស CLMTV ។ សម្តេចបានផ្តល់អនុសាសន៍នេះនៅព្រឹកថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១៩ ក្នុងការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV)ដែលប្រារព្វធ្វើនៅសណ្ឋាគារអប្សរា ផាឡេសខេត្តសៀមរាប។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍ដូចខាងក្រោម៖

១. អង្គសន្និសីទទាំងមូល សូមធ្វើការពិភាក្សាដោយឈរលើគោលនយោបាយជាតិ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងភាពបត់បែនតាមបរិបទនៃប្រទេសនីមួយៗ ក្នុងគោលដៅឈានទៅដល់ការដាក់ចេញនូវផែនទីបង្ហាញផ្លូវដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលកទេសន្តរប្រវេសន៍ នៃប្រទេស CLMTV។

២. អង្គសន្និសីទ សូមប្រើប្រាស់គ្រប់យន្តការនៃកិច្ចពិភាក្សាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីដើម្បីសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃ ប្រទេស CLMTV តាមផែនការដែលបានគ្រោងទុក។ ៣. សូមបន្តពង្រឹង និងពង្រីកការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការងារឱ្យកាន់តែស៊ីជម្រៅចំណោមប្រទេស CLMTV និងជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាពីការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ការបន្តកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត និងអង្គការជាដៃគូអភិវឌ្ឍន៍នានានឹងកាន់តែជិតស្និទ្ធថែមទៀត ដើម្បីរួមគ្នាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងដើម្បីវឌ្ឍនភាពរួមរបស់ប្រទេសទាំង៥៕Ha

website_news/2019170905.txt · Last modified: 2019/09/17 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki