website_news:2019171203

កម្ពុជានិងប្រទេសជាង៩០ផ្សេងទៀតសន្យារួមគ្នាទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត

http://bayontv.com.kh/ 16/12/2019

ភ្នំពេញ៖ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសចំនួន៩៣ផ្សេងទៀតរួមទាំងអង្គការសង្គម ស៊ីវិលនានានៅលើពិភពលោកបានសន្យារួមគ្នាថា នឹងខិតខំធ្វើយ៉ាងណាកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណែត ខណៈបញ្ហានេះត្រូវបានពិភពលោកចាត់ទុកថា ជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុតដែលទាមទារឲ្យមានការសម្របសម្រួលឆ្លើយតបជាបន្ទាន់នោះ។

ថ្លែងប្រាប់ក្រោយពីវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំថ្នាក់កំពូល ស្តីពីពង្រាងបទបញ្ញត្តិ និងគោលនយោបាយរបស់រដ្ឋាភិបាល នៃការប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទរបស់កុមារតាមប្រព័ន្ធ អ៊ីនធឺណិត អស់រយៈពេលជាច្រើនថ្ងៃនៅទីស្នាកលការកណ្តាលសហភាពអាហ្វ្រិកនៃទីក្រុងអាឌីសអាបេបានៅប្រទេសអេត្យូពីនារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នេះនៅព្រលានយន្តហោះអន្តរជាតិលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជបានលើកឡើងថា នៅក្នុងកិច្ចប្រជុំខាងលើនេះគឺថ្នាក់ដឹក នាំនៃប្រទេសជាសមាជិក រួមទាំង អង្គការសង្គមស៊ីវិល ឧស្សាហកម្មបច្ចេកវិទ្យា ភ្នាក់ងារអនុវត្តច្បាប់ វិទ្យាស្ថានស្រាវជ្រាវ និង ដៃគូខាន់ៗជាច្រើនទៀត មកពីបណ្តាប្រទេសចំនួន៩៣ ជុំវិញពិភពលោកបានសន្យារួមគ្នាទប់ស្កាត់និងប្រឆាំងឲ្យបានចំពោះការ កេងប្រវ័ញ្ចឲ្យបានចំពោះកុមារតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយនេះ។

សូមរំលឹកថា កាលពីកិច្ចប្រជុំកំពូល (WePROTECT) ប្រារព្ធធ្វើនៅប្រទេសអារ៉ាប់រួម និងចក្រភពអង់គ្លេសពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា ក្នុងនោះក៏មានប្រទេសកម្ពុជា និងអង្គការអន្តរជាតិនានា បានទទួលស្គាល់ថាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណែត គឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរដោយទាមទារឲ្យមានការសម្របសម្រួលឆ្លើយតបនៅកម្រិតសកលចំពោះអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតនេះ។

យ៉ាងណាក៏ដោយលោកជំទាវជូ ប៊ុនអេង បានប្រាប់ពិភពលោកថា កម្ពុជាត្រៀមខ្លួនជា និច្ចចំពោះការសហការជាមួយប្រទេសជាសមាជិកនៅលើពិភពលោកសម្រាប់ទប់ស្កាត់ និងការពារនៅទង្វើដ៏អាក្រកមួយនេះ ខណៈកម្ពុជានាពេលបច្ចុប្បន្នបានកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំងដូចភ្លៀងរលឹមសម្រាប់បញ្ហាមួយនេះ៕

website_news/2019171203.txt · Last modified: 2019/12/17 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki