website_news:2019171204

កម្ពុជា-អាមេរិក ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព្រហ្មទណ្ឌ និងបទល្មើសឆ្លងដែន

http://kleykley.sabay.com.kh/ ថ្ងៃនេះ ម៉ោង 08:48

លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និង មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១៦ ខែធ្នូ នៅក្រសួងយុត្តិធម៌។ ជាលទ្ធផលនៃកិច្ចពិភាក្សា ភាគីទាំងពីរសម្តែងនូវ សេចក្តីសោមនស្សរីករាយ ចំពោះ កិច្ចសហប្រតិបត្តិការ ប្រកបដោយលទ្ធផល ជាទីមោទនៈរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមក ជាពិសេស ពាក់ព័ន្ធនឹង ការពង្រឹងសមត្ថភាពមន្រ្តី ជំនាញការ បង្ក្រាបបទលើ្មសការផ្ទេរទណ្ឌិត និងការផ្តល់ជំនួយ ទៅវិញទៅមកនៅក្នុងវិស័យព្រហ្មទណ្ឌ។

ជាចុងក្រោយភាគីទាំងពីរបានឯកភាព និងប្តេជ្ញាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈការបន្តការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ដល់ជំនួយទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននិង បទល្មើសលាងលុយ ការការពារកុមារ និង ការអនុវត្តច្បាប់៕អត្ថបទ៖ កុសល

website_news/2019171204.txt · Last modified: 2019/12/17 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki