website_news:2019180103

====== មានការណាត់ជួបប្រជុំគ្នាមួយ រវាងកងកម្លាំងកម្ពុជា និងទាហានថៃ ថៃសុំអោយជួយទប់ស្កាត់ពលរដ្ឋខ្មែរឆ្លងដែនកាប់ឈើក្រញូងក្នុងទឹកដីថៃ

https://www.facebook.com/cpnnews.info/ CPN News 17-01-2019

ឧត្តរមានជ័យ: នៅវេលាម៉ោង១០និង២០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មានការណាត់ជួបប្រជុំគ្នារវាងកងកម្លាំងកម្ពុជា និងទាហានថៃ នៅតំបន់ ស ទល់មុខភូមិសាស្រ្តប៉ុស្ដិ៍ ព្រះប្រឡាយនៅចំណុច VA(45.89.6)សមាសភាពចូលរួមខាងកម្ពុជា .កម្លាំងប៉ុស្តិ៍ព្រះប្រឡាយចំនួន០៥នាក់ ដឹកនាំដោយលោកអនុ ម៉ែន ផេន នាយប៉ុស្ដិ៍សហការណ៍ជាមួយយោធាចំនួន១០នាក់ ដឹកនាំដោយលោក ធុន តន មេបញ្ជាការរង សឹករងស្រុកត្រពាំងប្រាសាទ។

ភាគីទាហានថៃចំនួន០៨នាក់ ដឹកនាំដោយលោ ចករួនស័ក ឃុនថង មេបញ្ជាការរងកងរយ២៣ឈុតខ្មៅ។

*ខ្លឹមសារប្រជុំ៖ ខាងថៃសំណូមពរអោយជួយទប់ស្កាត់ពលរដ្ឋខ្មែរ លួចឆ្លងដែនកាប់ឈើ ក្នុងទឹកដីថៃចំណុចទល់មុខភូមិសាស្ត្រ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ខាងកម្ពុជាក៏បានឯកភាព៕ ដោយ:សាន់រិន្ទ

website_news/2019180103.txt · Last modified: 2019/01/18 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki