website_news:2019180104

អ្នកដំណើរចេញចូលកម្ពុជាឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត១ឆ្នាំជាង១៣លាននាក់

http://www.rasmeinews.com/ January 18, 2019, 9:42 AM

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោស៊ឹមសំអាតនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលត្រូវផ្លាស់ចេញបានឱ្យដឹងកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ថា: កន្លងមកការសម្រួលបែបបទចេញ-ចូលជូនអ្នកដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការនឹងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកបានល្អ ក្នុងនោះ អ្នកដំណើរចេញ ចូលមាន : អ្នកដំណើរចូលមាន : ៦.៧២៨.៩៤៦នាក់ ក្នុងនោះមាន១២៧សញ្ជាតិ មានជនបរទេស៥១៦.៣០៤ នាក់ ។

អ្នកដំណើរចេញពីប្រទេស មានចំនួន៦.៨៤៤.៧៦៩នាក់ មាន១២៣សញ្ជាតិ។ ក្នុងនោះមានជនបរទេស ៥២៦.៦៥២នាក់។ ដោយឡែកមានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃចាប់បញ្ជូនមកចំនួន៨៨៨លើកមនុស្ស ៣០.៥៣០នក់។ ក្នុងនោះស្ត្រី១/៣ និងកុមារ១/១០។ ចំពោះកិច្ចសហប្រតិបត្តិការប៉ុស្តិ៍បានសហការយ៉ាងល្អជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធច្រកទ្វារនិងអាជ្ញាធរដែនដី ព្រមទាំងភាគីថៃ ដោះស្រាយបញ្ហាដែលកើតឡើងចំពោះ ពលរដ្ឋខ្មែរ និងទប់ស្កាត់ បង្ក្រាបបទល្មើសនានា

លោកឧត្តមសេនីយ៍ទោស៊ឺមសំអាតនាយប៉ុស្តិ៍ចាស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ផ្លាស់ចេញ ហើយឡើងជាអនុប្រធាននាយកដ្ឋានច្រកទ្វារទិ១នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដោយដាក់ជំនួសមកវិញនូវលោកវរសេនីយ៍ទោខឹមចិត្រាអតីតនាយប៉ុស្តីនគរបាលការពារព្រំដែេនគោកច្រកទ្វារតំបន់ជ្រៃធំ ខេត្តកណ្តាល ជាមេប៉ុស្តិ៍ថ្មី ។

លោកខឹមចិត្រានាយប៉ុស្តិ៍ថ្មីបានថ្លែងអំណរគុណចំពោះការជឿទុកចិត្តនិងប្រគល់ភារកិច្ចជូនលោក ហើយលោកសូមប្តេជ្ញាចិត្តថានឹងខិតខំបំពេញភារកិច្ចអោយបានល្អនិងប្រកបដោយការទទួលខុសត្រូវ ។ លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យក៏ដូច លោកនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសាទរនិងណែនាំអោយនាយប៉ុស្តិ៍ ក៏ដូចនាយរង នាយផ្នែកមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត់ទាំង១០៥នាក់បន្តខិតខំបំពេញ់ភារកិច្ចអោយបានលទ្ធផលល្អបន្ថែមទៀត។ នាយឧត្តមសេនិយ៍ណែនាំអោយមន្ត្រីនគរបាលបន្តខិតខំរៀនភាសាអង់គ្លេស សិក្សាពីច្បាប់ បទដ្ឋានជាតិ អន្តរជាតិដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ. ក្រសួងការបរទេសចេញ ។ ជាងនេះទៅទៀត មន្ត្រីនគរបាលអន្តោប្រវេសន៍ត្រូវរៀបចំគោលគំនិតកិច្ចការ :ទី១- ឈរលើគោលការណ៍សម្រេចដែលថ្នាក់លើដាក់អោយ ។ ទី២- គោលការណ៍គោរពការងារជំនាញ ។ ទី៣- គោលការណ៍ច្បាប់ និងទិដ្ឋភាពនយោបាយ និងទី៤- គោលការណ៍ប្រមូលផ្តុំគំនិតអនុវត្ត តែសុំគោលការណ៍សម្រេចពីថ្នាក់លើ ។ ហើយត្រូវចេះរក្សាការសម្ងាត់ និងលាក់ការណ៍ខ្ពស់ ៕S/

website_news/2019180104.txt · Last modified: 2019/01/18 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki