website_news:2019180301

សមត្ថកិច្ចចុះបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍រវាងជនបរទេស នឹងនារីខ្មែរ

http://nokorwatnews.com/ 16-03-2019

ខេត្តឧត្តរមានជ័យ៖ រៀបអាពាហ៍ពិពាហ៍អត់ច្បាប់ និងគ្មានការអនុញ្ញាត ពីអាជ្ញាធរវាងបុរសជាជនជាតិថៃ នឹងនារីខ្មែរ ត្រូវបានសមត្ថកិច្ចចុះទប់ស្កាត់ និងបញ្ឈប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិពពេល ឃុំពពេល ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។ កម្លាំងសមត្ថកិច្ចចុះហាមឃាត់ និងបញ្ឈប់កម្មវិធីការរៀបអាពាហ៍ពិពាហ៍គ្មានច្បាប់អនុញាត ដោយមានកម្លាំងសហការរួមមាន ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងជំនាញអធិការស្រុកត្រពាំងប្រាសាទ លោកមេឃុំផ្អាវ លោកមេឃុំពពែល រវាងជនបរទេស និងពលរដ្ឋខ្មែរនៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។ សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិថៃ ឈ្មោះ ប្រីឆា ប្រាក់ឌីតស៊ីល ភេទប្រុស អាយុ៣៧ឆ្នាំ និងពលរដ្ឋខ្មែរ ឈ្មោះ លុយ សំបូរ ភេទស្រី អាយុ៣៤ឆ្នាំ គ្រោងរៀបការនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០១៩ ហើយត្រូវកម្លាំងសមត្ថកិច្ចជំនាញ បានណែនាំ និងឲ្យធ្វើកិច្ចសន្យាដល់អាណាព្យាបាល និងសាម៉ីខ្លួនឲ្យបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍ដោយខុសច្បាប់ ៕ ប៉ែន នួន

website_news/2019180301.txt · Last modified: 2019/03/18 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki