website_news:2019180302

រថយន្ត១បាំងកន្លះ ពលករខ្មែរខំជិះប្រជ្រៀតគ្នា ១០នាក់ នៅតែគេចមិនរួចពីភ្នែកប៉ូលិសថៃ

https://kbn.news/archives/ March 16, 2019

ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចបានឃាត់ខ្លួនពលករខ្មែរឆ្លងដែលខុសច្បាប់ បានចំនួន ១០នាក់ ក្នុងនោះមានជនជាតិថៃម្នាក់ ឈ្មោះ វិឆៃ ខុមថង អាយុ ៤៨ឆ្នាំ ព្រមទាំងរថយន្តមួយបាំងកន្លះមួយគ្រឿង ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅចំណុចព្រំប្រទល់ថៃ-ខ្មែរ ស្រុកអារ័ញប្រះថេត ។ តាមសម្ដីរបស់តៃកុងរថយន្តឈ្មោះ ថៃតាយ ជនជាតិថៃបានឲ្យដឹងថា ខ្លួនបានដឹកពលករទាំង ១០នាក់នេះ មកពីទីក្រុងបាងកក ឆ្ពោះទៅកាន់ខេត្តស្រះកែវ ដែលជាព្រំប្រទល់ខ្មែរ-ថៃ ។ បើតាមសម្ដីពលករខ្មែរម្នាក់បានឲ្យដឹងថា ពួកគេបានត្រឡប់មកពីទីក្រុងបាងកក ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ហើយពេលទៅដល់ព្រំដែន គេនឹងធ្វើដំណើរទៅតាមច្រកលួចលាក់ នៃបន្ទាត់ព្រំដែន ។ក្រោយមក សមត្ថកិច្ចបានឃាត់ខ្លួមពលករទាំងនោះ ព្រមទាំងតៃកុងរថយន្តយកទៅដោះស្រាយតាមច្បាប់ មុននឹងបញ្ជូនខ្លួនមកកាន់ប្រទេសកំណើតវិញ ៕ សហការី KBN

website_news/2019180302.txt · Last modified: 2019/03/18 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki