website_news:2019180401

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៖លំហូរនៃពលករចំណាកស្រុក គឺវាស្របទៅនឹងគោលការណ៍សកលនៃលក្ខណៈសេដ្ឋកិច្ច

http://www.rasmeinews.com/ April 15, 2019, 4:23 PM

ដោយៈតារារិទ្ធ(កំចាយមារ)៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក ស្តើង សុខុម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារបានមានប្រសាសន៍ថា៖ លំហូរនៃពលករចំណាកស្រុកគឺវាស្របទៅនឹងគោលការណ៍សកលនៃលក្ខណៈសេដ្ឋកិច្ច ព្រោះថាការបញ្ជូនពលករទៅក្រៅប្រទេសនឹងជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសការ ទាញយកជំនាញពីប្រទេសសេដ្ឋកិច្ចជឿនលឿនមកអភិវឌ្ឍន៍ប្រទេសផងដែរ ។ លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍បែបនេះនៅក្នុងពីធីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណជាង ៥០០ នាក់នៅក្នុងស្រុកកំចាយមារនាព្រឹកថ្ងៃទី១៥ ខែ មេសា ដែលជាថ្ងៃចូលឆ្នាំថ្មីប្រពៃណិជាតិថ្ងៃទី ២ ។កម្មករ កម្មការិនីជាង ៥០០ នាក់នេះមានមកពីប្រទេសថៃ ប្រទេសជ្សេងៗមួយចំ នួន និង ពលករចំណាកស្រុកដែលធ្វើការនៅក្នុងប្រទេសនិងមួយចំនួនធ្វើការនៅក្នុងស្រុកកំចាយមារ ។ នៅក្នុងពិធីនោះលោករដ្ឋលេខាធិការ ស្តើង សុខុម បានសំដែងការរីករាយដែលបានជួបជាមួយបងប្អូនពលករចំណាកស្រុកទាំងអស់ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណិជាតិ ។ ក្នុងនាមជាតំណាងមួយរូបរបស់រាជរដ្ឋាភិបាល និងរបស់គណបក្សប្រជាជនកម្ពុជាលោកបានពាំនាំមកនូវសេចក្ដីនឹករលឹកការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងពរសព្វសាធុការក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជូនដល់បងប្អូនពលករចំណាកស្រុកទាំងអស់សូមប្រកប ដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយនិងសូមឆ្នាំថ្មីនាំមកនូវជោគជ័យសេរីសួស្ដីគ្រប់ប្រការដល់បងប្អូនខ្មែរទាំងអស់។ លោក ស្តើង សុខុម ក៏បានកោតសរសើរចំពពោះបងប្អូនទាំងអស់ដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសនិងក្រៅប្រទេសដែលជាការ រួយមចំណែកមួយដ៏សំខាន់មិនត្រឹមតែជួយលើកកំពស់ជីវភាពរស់នៅរបស់គ្រួសារប៉ុណ្ណោះទេតែវាក៏បានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសមានការរីកចំរើនផងដែរ ។ លោកបានបន្តថាលំហូរចំណាកស្រុករបស់ពលករខ្មែរគឺវាស្របទៅនឹងគោលការណ៍សកលនៃលក្ខណៈសេដ្ឋកិច្ច។ត្រង់ចំណុចនេះលោកពន្យល់ថាការបញ្ជូនពលករទៅក្រៅប្រទេសនឹងជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុកជាពិសេសការទាញយកជំនាញពីប្រទេ សសេដ្ឋកិច្ចជឿនលឿនមកអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជានាពេលអនាគត ។

លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបន្តថា៖រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភាបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ពិសេសការបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគីដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស និងទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារដោយខុសច្បាប់, លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍សុខភាព និងសុវត្ថិភាពការងារ, កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនង ជាមួយគ្រួសារនិងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តតាមរយៈការទទួលស្គាល់ជំនាញ,ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស,ការផ្តល់ប្រឹក្សាការងារធ្វើនិងការបង្កើតមុខរបរដោយខ្លួនឯង ។

នៅចំពោះមុខបងប្អូនពលករចំណាកស្រុកទាំងអស់ លោក ស្តើង សុខុម ក៏បានលើកឡើងមកពន្យល់បងប្អូនអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនដែលក្រៅពីការខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និង ការបង្រួបបង្រួមជាតិហើយនោះគឺរាជរដ្ឋាភិបាលបានខិតខំស្តារនិងអភិវឌ្ឍន៍ប្រទេសឡើងវិញតាមរយៈការត ភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេសទាំងមូលធ្វើគម្លា តរវាងជនបទនិងទីក្រុងកាន់តែខិតជិតគ្នា។រាជរដ្ឋាភិបាលបានដាក់ចេញនូវចំណុចអា ទិភាព ៤ ក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសដែលក្នុង នោះរួម មាន មនុស្ស ទឹក ផ្លូវ និង ភ្លើង ។ លោក ស្តើង សុខុម បន្តថាជាមួយកត្តាសន្តិភាព និង ចំណុចអាទិភាពទាំង ៤ បានបង្កនូវទំនុកចិត្តចំពោះវិនិយោគិនបរទេស ដែលបានចូលមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នគ្រាន់វិស័យឧស្សាហកម្ម និងសិប្បកម្មយើងមានរោងចក្សសរុបចំនួនជាង១.៥០០ រោងចក្រដែលភាគច្រើនជារោងចក្រកាត់ដេរសំលៀកបំពាក់ ស្បែកជើង និង មានឧស្សាហកម្មមធ្យម និង សិប្បកម្មជាង ១៥៦,៨៩០ មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជាង ១ លាននាក់ ។ ស្របនិងការរីកចម្រើនវិស័យឧស្សាហកម្មនិងសិប្បកម្មរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើជីវភាពរស់នៅចំ ពោះកម្មករនិយោជិតដោយបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងកើនឡើងដល់១៨២ ដុល្លារអាមេរិកហើយបើកពីរដងក្នុងមួយខែនៅឆ្នាំ២០១៩ដែលមិនទាន់គិតដល់ការទទួលបាននូវអត្ថប្រយោជន៍បន្ថែមផ្សេងទៀតពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ។ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បាននិងកំពុងជួយពលករកម្ពុជាដែលធ្វើការនៅបរទេសមានប្រមា ណជាង ១,២លាននាក់មានជាអាទិ៍ប្រទេសថៃ សាធារណរដ្ឋកូរ៉េប្រទេសម៉ាឡេស៊ី ជប៉ុន សិង្ហបុរីនិង ហុងកុង ក្នុងការធានានូវផលប្រយោជន៍ស្របច្បាប់និងមុខជំនាញបច្ចេក ទេស ។

លោក ស្តើង សុខុម បានធ្វើការពន្យល់ចំពោះបងប្អូនកម្មករទាំងអស់ថា ការធ្វើចំណាកស្រុកស្វែងរកការងារធ្វើវាគឺជាចរន្តសេដ្ឋកិច្ចមួយដែលមានលក្ខណៈជាសាកល គឺគេមកធ្វើការនៅក្នុងប្រទេសយើង យើងទៅធ្វើការនៅក្នុងប្រទេសគេបានសេចក្តីថា យើងស្វែងរកការងារដែលមានប្រាក់ខែខ្ពស់ ចំណែកគេក៏មកធ្វើការនៅក្នុងប្រទេសយើងទៅតាមជំនាញ និងសមត្តភាពរបស់គេ ។ លោកបន្តថា រាជរដ្ឋាភិបាលបានខិតខំអូសទាញវិនិយោគទុនបរទេសមកបង្កើតរោងចក្របង្កើតការងារជូនពលរដ្ឋធ្វើ និងបានពង្រាយរោងចក្រមកតាមបណ្តាខេត្ត ដើម្បីកាត់បន្ថយនូវចំណាកស្រុក ។ លោកបានលើកឡើងថា សូម្បីនៅស្រុកកំចាយមារក៏មានរោងចក្រផងដែរក៏ប៉ុន្តែសួរថាហេតុអ្វីបងប្អូននៅតែធ្វើចំណាក ស្រុកទៅធ្វើការនៅក្រៅប្រទេស និងនៅក្រុងភ្នំពេញ និងនៅខេត្តជ្សេងៗ ? នេះជាសេរីភាពរបស់បងប្អូនក្នុងការជ្រើសរើសធម្មតាពលករតែងតែចង់បានការងារ ណាដែលមានប្រាក់ខែខ្ពស់ ហើយសក្តិសមជាមួយជំនាញនិងសមត្តភាពរបស់ខ្លួនម្នាក់ ៗ ។ បងប្អូនទៅធ្វើការនៅប្រទេសថៃ កូរ៉េ ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរី គឺក្រៅពីទទួលបានប្រាក់ខែខ្ពស់ហើយ បងប្អូននៅបានត្រឡប់មកវិញនាំមកនូវជំនាញនិងបទពិសោធន៏ការងារល្អៗមកជាមួយទៀត។

ជាមួយគ្នានេះលោក ស្តើង សុខុម ក៏បានធ្វើការរិះគន់ចំពោះអ្នកនយោបាយប្រឆាំងមួយចំនួនដែលតែងគេងចំណេញខាងនយោបាយហើយចោទរាជរដ្ឋាភិបាលថាដឹកនាំប្រទេសយូរៗទៅឲ្យពលករទៅធ្វើខ្ញុំគេ ។ លោក ស្តើង សុខុម បានលើកជាសំណួរថា ? តើពួកអ្នកនិយាយបែបនេះមាន មើលខ្លួនឯងទេថាកំពុងធ្វើអ្វីនៅក្រៅប្រទេស តើខ្លួនធ្វើការងារអី? អតីតកាលរបស់ខ្លួនទៅដល់បរទេសដំបូងធ្វើអី? អ្នកខ្លះបើកឡានតាក់ស៊ីអ្នកខ្លះលាង ចានគុយទាវ នេះជាងរឿងពិត ហើយត្រូវហានទទួលស្គាល់ការពិត ។ លោកបន្តទៀតថា បងប្អូនអាចទៅភ្នំពេញ ទៅសៀមរាបមើ លតើមានឃើញពួកបរទេសធ្វើការនៅភ្នំពេញទេ ពិសេសពួកច្រមុះស្រួច គឺមានគេមកធ្វើការនៅសណ្ឋាគារ នៅភោជនីយដ្ឋានឬរោងចក្រ ក្រុមហ៊ុន គឺគេមកធ្វើការនៅកម្ពុជាដោយសារនៅកម្ពុជាខ្វះអ្នកជំនាញ ដូចនេះគេមកកម្ពុជាបានប្រាក់ខែច្រើនគេមកធ្វើ ។ដំណាក់កាលតំបន់ភាវូបនីយកម្ម និង ដំណាក់កាលសកលភាវូបនីយកម្មគឺជាដំណាក់កាលនៃការពង្រីកទីផ្សារការងាររបស់យើងដែលក្នុង មួយឆ្នាំៗ កម្មករ/ការិនី របស់យើបានបញ្ជូនប្រាក់ចូលមកក្នុងប្រទេសប្រមាណជា ២.០០០ លានដុល្លារសម្រាប់ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ។កម្មករ/ការិនី ដែលធ្វើការនៅក្រៅប្រទេសក៏ដូចក្នុងប្រទេសសុទ្ធតែបានផ្ញើប្រាក់មកឲ្យឪពុកម្តាយនៅឯស្រុកកំណើត ។ នេះជារឿងធម្មតាខ្លាំងណាស់គេមិនត្រូវ ចោទរាជរដ្ឋាភិបាលថាដឹកនាំប្រទេសឲ្យប្រជាពលរដ្ឋទៅធ្វើខ្ញុំគេនោះទេ អ្នកត្រូវយល់ អ្នកត្រូវដឹងរឿងនេះ គឺមិនមែនមានតែកម្ពុជានោះទេនៅក្នុង តំបន់មានប្រទេ សជាច្រើនដូចជា ហ្វីលីពីន ថៃ ឡាវ ភូមា វៀត ណាម សុទ្ធតែមានពលករទៅធ្វើការនៅក្រៅប្រទេស ព្រោះនេះវាជាចរន្តនៃសេដ្ឋកិច្ច សា កល ។

នៅក្នុងឳកាសនោះលោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចក៏បានលើកឡើងផងដែរពាក់ព័ន្ធការឃោសនាអំពីការដកEBA ពីកម្ពុជាដោយលោកបាន ស្នើឲ្យពលករទាំងអស់កុំខ្វល់អ្វីទាំងអស់ សំខាន់គ្រាន់តែដឹងថាបងប្អូនមានការងារធ្វើ មានប្រាក់ចំណូលចិញ្ចឹមគ្រួសារគឺជាការស្រេច ទោះបីអ្នក ណាចង់និយាយអ្វីក៏និយាយទៅ បញ្ហាសំខាន់បំផុតគឺត្រូវខិតខំធ្វើការងាររក្សាឲ្យបាននូវសុខដុមបនីយកម្មក្នុងរោងចក្ររបស់យើង ដែលជាឆ្នាំងបាយរបស់យើង ។ ជាមួយនេះលោករដ្ឋលេខាធិការក៏បានអំពាវនាវទៅបងប្អូនពលករចំណាកស្រុកធ្វើការនៅក្រៅប្រទេសថាក្រៅពីចង់បានប្រាក់ខែខ្ពស់ហើយនោះ បងប្អូនក៏ត្រូវខិតខំរៀនសូត្រនូវចំណេះជំនាញដែលបានធ្វើនៅក្នុងប្រទេសរបស់គេមកជួយអភិវឌ្ឍន៍ប្រទេសយើងផងដែរ ។បងប្អូនក៏អាចយកចំណេះដឹងនិងបទពិសោធន៍ទាំងនោះមកបើកធ្វើអាជីវ កម្មដោយខ្លួនឯងក៏បាន ព្រោះនេះវាជាឳកាសសម្រាប់បងប្អូនអាចក្លាយខ្លួនជាម្ចាស់អាជីវ កម្មខ្នាតតូច ឬ ខ្នាតធំទៅតាមសមត្តភាព និង លទ្ធភាពដែលខ្លួនមាន ។ បើធ្វើបានដូចនេះបងប្អូនពិតជាបានអភិវឌ្ឍន៍ខ្លួនឯងពីអ្នកធ្វើការឲ្យគេ មកជាម្ចាស់របស់គេ ដែលចំណុចមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលចង់បានបំផុត ។

ជាចុងក្រោយលោក ស្តើង សុខុម បានស្នើឲ្យពលករចំណាកស្រុក និងមិនចំណាកស្រុកនៅក្នុងស្រុកកំចាយ មារទាំងអស់ត្រូវខិតខំថែរក្សាឲ្យបាន នូវអ្វីដែលកំពុងមាននៅក្នុងដៃ នោះគឺសុខសន្តិភាពមានសុខសន្តិភាពគឺមានអ្វីទាំងអស់ទាំងការងារទាំងប្រាក់ចំណូល ទាំងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ។ ដូចនេះត្រូវចង់ចាំថាអ្វីដែលបងប្អូនមានមកដល់ថ្ងៃនេះគឺគណបក្សប្រជាជនកម្ពុជាជាអ្នកផ្តល់ឲ្យបងប្អូនយើងត្រូវជឿជាក់លើរាជ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដើម្បីបន្តរក្សានូវសុខសន្តិភាពនិងការ អភិវឌ្ឍប្រទេសកម្ពុជាឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៣០ជាប្រទេសដែលមានចំណូលមធ្យ មកម្រិតខ្ពស់ឈានទៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ ។ ជាចុងក្រោយលោក ស្តើង សុខុម ក៏បានផ្តល់ជាថិវកាជូនបងប្អូនកម្មករ កម្មការិនី ទាំងអស់ម្នាក់ ១០.០០០ រៀលជាការកំដរដៃ ៕

website_news/2019180401.txt · Last modified: 2019/04/18 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki