website_news:2019181002

គណៈមេធាវីកម្ពុជាគ្រោងដំណើរការការិយាល័យច្បាប់មួយនៅប្រទេសថៃនៅដើមឆ្នាំក្រោយ ដើម្បីជួយពលករខ្មែររងគ្រោះ

http://km.rfi.fr/cambodia/ ដោយ ញឹម សុផល ថ្ងៃទី 17-10-2019 នៅ 08:28

ផ្តើមចេញពីកិច្ចប្រជុំចំរុះរវាងគណៈមេធាវី កម្ពុជា-ថៃ កាលពីខែសីហា កន្លងទៅនេះ គណៈមេធាវីកម្ពុជា កំពុងតែធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់មួយ ដើម្បីបង្កើតការិយាល័យមេធាវីនៅក្នុងប្រទេសថៃ ដើម្បីជួយទៅដល់ពលករកម្ពុជា កំពុងបំរើការងារនៅទីនោះ ប្រមាណជិត២លាននាក់។ លោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍នេះថា ការដែលគណៈមេធាវីកម្ពុជាគ្រោងបើកការិយាល័យច្បាប់មួយនៅក្នុងប្រទេសថៃ គឺដោយសារតែមានពលរដ្ឋខ្មែរមួយចំនួនដែលធ្វើការនៅថៃ បានរងនូវអំពើអយុត្តិធម៌ផ្សេងៗ ហើយមិនមានអ្នកណាជួយពួកគាត់។ គម្រោងជំនួយផ្នែកច្បាប់នេះ ត្រូវលោកប្រធានគណៈមេធាវីបញ្ជាក់ថា មិនបានគិតថ្លៃ និងមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។

website_news/2019181002.txt · Last modified: 2019/10/18 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki