website_news:2019181003

ឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់ ចិន-កម្ពុជា៖ ចាប់ជនសង្ស័យជនជាតិចិនច្រើនជាង១០០០នាក់ និងបញ្ចូនចេញពីកម្ពុជា

https://www.facebook.com/RFIKhmer/ 18-10-2019

ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃម្សិលមិញបានលើកឡើងថា ឆ្នាំ២០១៩ ជា “ឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជា”។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងនគរបាលទាំងពីរប្រទេស នគរបាលភាគីកម្ពុជាបានធ្វើការចាប់ខ្លួនជនសង្ស័យជនជាតិចិនមានចំនួនលើសពី១០០០នាក់ ដែលបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងពេស្យាចារ ល្បែងភ្នាល់តាមប្រព័ន្ធInternet គ្រឿងញៀន សង្គមងងឹតនិងបទល្មើសផ្សេងទៀត ហើយក៏បានធ្វើការចាប់បញ្ជូនត្រឡប់ទៅប្រទេសចិនវិញ។ ក្រោយពីការិយាល័យសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជាត្រូវបានបង្កើតឡើង ស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ បានសហការគ្នាយ៉ាងជិតស្និទ្ធថែមមួយកម្រិតទៀត ចុះបង្ក្រាបយ៉ាងតឹងរឹងនូវបទឧក្រិដ្ឋណា ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សុវត្ថិភាពប្រជាពលរដ្ឋទាំងពីរប្រទេស។ នេះបើតាមសំណេរជាភាសាខ្មែរ និងភាសាចិន នៅលើទំព័រហ្វេសប៊ុកស្ថានទូតចិនប្រចាំនៅកម្ពុជា៕

website_news/2019181003.txt · Last modified: 2019/10/18 16:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki