website_news:2019181004

កុំខកខានឲ្យសោះ! រឿង”រសាត់អណ្ដែត” សាច់រឿងអប់រំ បង្ហាញពីព្រឹត្តិការណ៍ពិត ដោយអ្នកធ្វើចំណាកស្រុក ត្រូវចាញ់បោកឈ្មួញ ក្លាយខ្លួនជាទាសកររបស់ក្រុមនេសាទជនជាតិថៃ

https://khmernote.tv/news/ PR October 18, 2019 naren khmernote

ទីបំផុតខ្សែភាពយន្ត “រសាត់អណ្ដែត” ឬ ‘Buoyancy’ ដែលនិពន្ធ និងដឹកនាំដោយជនជាតិអូស្ត្រាលី លោក Rodd Rathjen បានមកដល់រោងភាពយន្ត Major Cineplex ហើយ បន្ទាប់ពីខ្សែភាពយន្តនេះបានបង្ហាញនៅក្នុងមហោស្រពភាពយន្តជាច្រើននៅជុំវិញពិភពលោក។ រឿង “រសាត់អណ្តែត” ត្រូវបានសរសេរឡើងផ្អែកលើព្រឹត្តិការណ៍ពិតនៃទាសភាពបច្ចុប្បន្ន សាច់រឿងអប់រំដល់ប្រជាជនខ្មែរដែលមានគំនិតចង់ធ្វើចំណាកស្រុកទៅប្រទេសជិតខាង អោយគិតគូរច្បាស់លាស់ព្រោះការចំណាកស្រុក ដោយគ្មានការប្រឹក្សាយោបល់ គ្មានចំណេះដឹង គឺភាគរយច្រើនណាស់ដែលយើងនឹងក្លាយជាទាសករដាច់ថ្លៃរបស់គេ។

សាច់រឿង “រសាត់អណ្ដែត” ឬ ‘Buoyancy’ និយាយពីកុមារអាយុ១៤ឆ្នាំម្នាក់ រស់នៅក្នុងគ្រួសារកសិករ មានជីវភាពខ្វះខាត ដោយមានសមាជិកក្នុងគ្រួសារច្រើន ចក្រា ក៏សម្រេចចិត្តចំណាកស្រុកចង់ធ្វើការរោងចក្រនៅប្រទេសថៃ ដើម្បីបានថវិកាមកជួយដល់គ្រួសារ។ ប៉ុន្តែបែរជាត្រូវចាញ់បោកមេខ្យល់ធ្លាក់ខ្លួនធ្វើជាទាសករនេសាទតាមទូកទៅវិញ ដោយធ្វើការនេសាទត្រីទាំងយប់ទាំងថ្ងៃ បាយទឹកមិនគ្រប់គ្រាន់ ធ្វើឲ្យ ចក្រា ទ្រាំមិនបានទើបសម្រេចចិត្តរកវិធីរត់គេច។ ចង់ដឹងថា ចក្រា អាចរត់គេចពីសុបិន្តអាក្រក់នេះបានឬក៏យ៉ាងណា កុំភ្លេចណាមកទស្សនារឿង “រសាត់អណ្ដែត” ឬ ‘Buoyancy’ដែលចាប់ផ្តើមចាក់បញ្ជាំងពីថ្ងៃទី១៨ ខែតុលានេះតទៅ នៅរោងភាពយន្ត Major Cineplex by Smart គ្រប់សាខា៕

website_news/2019181004.txt · Last modified: 2019/10/18 16:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki